ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថកំពង់ធំស្នាក់ការសន្ដិសុខ៦០១បង្រ្កាបបានមុខសញ្ញាចោរប្លន់៣នាក់

ខេត្តកំពង់ធំៈ កាលពីព្រឹកថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង៩និង៥នាទី កងរាជអាវុធហត្ថកំពង់ធំស្នាក់ការសន្ដិសុខ៦០១ បានចុះបង្រ្កាប់មុខសញ្ញាចោរប្លន់បានចោរ៣នាក់ ។ ការចុះបង្រ្កាប់នេះដឹកនាំដោយវីរះសេនីយ៍ត្រី សួស សុវណ្ណា និង កម្លាំងកងរាជអាវុធហត្ថស្នាក់ការសន្ដិសុខ៦០១ចំនួន៨នាក់ដោយមធ្យោបាយរថយន្ដ២គ្រឿង និងម៉ូតូ២គ្រឿង អាវុធអាការ២ដើម ចេញស្ទាក់មុខសញ្ញាប្លន់ប្រដាប់អាវុធត្រង់ចំណុចភូមិជ័យជំនះ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ក្នុងហេតុការនេះ បានឃាតខ្លួនជនសង្ស័យបាន៣នាក់ ទី១ មានឈ្មោះ យ៉ាត់ ណាវីន ហៅ វង់វី ភេទប្រុស អាយុ ៣៣ឆ្នាំមុខរបរមិនពិតប្រាកដ មានលំនៅដ្ឋាននៅភូមិអូរតាសុខ ឃុំពេជចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ទី២ មានឈ្មោះ រឹត ឆែម ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានលំនៅឋាននៅភូមិបល្ល័ង្ក ឃុំបល្ល័ង្ក ស្រុកបារាយ៍ ខេត្តកំពង់ធំ និងទី៣ ឈ្មោះផាន់ដារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដើមជ្រៃ ឃុំរការកោង ស្រុកមុខកំពូល ខេត្តកណ្ដាល។

ទទឹងនឹនោះ កម្លាំងសមត្ថកិច្ចបានដកហូតអាវុធខ្លីម៉ាក ROLO ៦អ៊ីង លេខ៧៤៨១ មានគ្រាប់៤គ្រាប់ ម៉ូតូ ហុងដា សេ ១២៥ ២គ្រឿង ទូស័ព្ទដៃ៣គ្រឿង កូនសោរខ្សៀរលេខ១០ចំនួន១​ ថ្នាំបំពុលសត្វ១ថង់ហែករួច ចំណីជាសាច់លាយថ្នាំពុលរួចចំនួន៦ដុំ ទំងន់១,៤គីឡូក្រាម វត្ថុតាំង និងជនសង្ស័យត្រូវបានស្នាក់ការ៦០១កំពង់ធំសហការណ៍ជាមួយនិងមន្ទីរស្រាវជ្រាវ និងយុត្តិធម៍កសាងសំនុំរឿងបញ្ចូនទៅទីស្នាការកងរាជអាវុធហត្ថខេត្តកំពង់ធំ រួចបញ្ចូនបន្ដទៅប្រព័ន្ធតុលាការសាលាដំបូងខេត្តកំពង់ធំដើម្បីចាត់វិធានការតាមច្បាប់។

លោកវីរះសេនីយ៍ត្រី សួស សុវណ្ណា បានមានប្រសាសន៍ថា ក្នុងទិសដៅខាងមុខ យើងមានគោលចំហតែមួយគឺបង្កា និងបង្រ្គាប់អោយបានរាល់បទល្មើសទាំងឡាយដែលខុសច្បាប់ ហើយដែលកើតមាននៅតំបន់យើងឈរជើង ជាក់ស្ដែងគឺកំលាំងរបស់យើងបានចេញដើរល្បាតក៏ប្រទះករណីចោរប្លន់ ប្រដាប់អាវុធ ៣នាក់រួមនិងវត្ថុតាងមួយចំនួន ដែលត្រូវបានបង្រ្កាប់នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៥នេះ ហើយក្នុងនោះដែរយើងក៏បានគោរពតាមបទបញ្ចារបស់ឯកឧត្តម ឧត្តមសេនីយ៍ សៅ សុខា មេបញ្ចាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ក៏ដូចជាបទបញ្ចារបស់ឧត្តមសេនីមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំដែរ៕ ប៊ុន រិទ្ធី

1433910381930

1433910374839

1433910361265