ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋ

ភ្នំពេញ៖ កម្លាំងរាជអាវុធហត្ថខណ្ឌជ្រោយចង្វា ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគាស់ផ្ទះប្រជាពលរដ្ឋកាលពីម៉ោង១០ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៦ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ដែលប្រព្រឹត្តឡើងកាលពីម៉ោងជិត២រំលងអធ្រាត្រថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៨ ។

មន្រ្តីអាវុធហត្ថខណ្ឌជ្រោយចង្វាបានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់៖ ទី១ឈ្មោះទូច កែវ អាយុ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ។ ទី២ឈ្មោះចិត្រ ពេជ្រ អាយុ២០ ឆ្នាំ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

វត្ថុតាងដកហូតបានរួមមាន៖ ម៉ាស៊ីនវេរលុយវីងចំនួន២គ្រឿង ក្រដាស់ព្រីនម៉ាស៊ីនវេរលុយវីងចំនួន០៨ដុំធំ ០៧ដុំតូចទូរស័ព្ទ០១គ្រឿង ស៊ីមកាតប្រព័ន្ធស៊ីថែល ចំនួន០១ដុំ (៣៦ស៊ីម) សោផ្ទះមួយចង្កោម នាឡិការដៃចំនួន០២ គ្រឿង កាតគណនីវីង ចំនួន០២ សៀវភៅធនាគាហត្ថាកសិករចំនួន០១ ត្រាចំនួន០១ សម្លៀកបំពាក់មួយចំនួន កាបូបលុយចំនួន០១ ម្សៅក្រាមសថ្លា០១កញ្ចប់តូច សម្ភារសម្រាប់ជក់មួយចំនួន ។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងអាវុធហត្ថ កសាងសំណុំរឿង បញ្ជូនខ្លួន និងវត្ថុតាងទៅការិយាល័យព្រហ្មទណ្ឌអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ជ្រោយពេជ្រ