ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តកណ្តាលតាមចាប់ជនសង្ស័យទទួលផលចោរកម្មនិងកាន់កាប់គ្រឿងផ្ទុះខុសច្បាប់ដល់ខេត្តតាកែវ

ខេត្តកណ្តាល ៖ ជនសង្ស័យទទួលផល ចោរកម្ម និងកាន់កាប់គ្រឿងផ្ទុះខុសច្បាប់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបង្ហាញមុខ ក្រោយពីធ្វើខ្លួនជាបន្តបន្ទាប់ចាប់តាំងពីថ្ងៃទី៥ ខែមករាមក ។

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា កាល ពីថ្ងៃទី៥ ខែមករា កម្លាំងបានឃាត់ខ្លួនជន សង្ស័យម្នាក់ឈ្មោះ គឹម សុខសំណាង ហៅ យ៉យ ភេទប្រុស អាយុ៣៨ឆ្នាំ ជាប់ពាក់ព័ន្ធ និងសារធាតុញៀន និងករណីលួច ។ បន្ទាប់ ពីបានឃាត់ខ្លួនរួចមក ជនសង្ស័យត្រូវបានបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថ ខេត្តដើម្បីសាកសួរ ។

នៅចំពោះមុខមន្ត្រីកងរាជអាវុធហត្ថជន សង្ស័យបានសារភាពថា ខ្លួនធ្លាប់បានធ្វើសកម្មភាពលួចម៉ូតូជាច្រើនដងមកហយ ហើយបានយកម៉ូតូទាំងនោះទៅលក់ ឲ្យ ឈ្មោះ សុំ សៀប រស់នៅភូមិត្រពាំងរាំង ឃុំខ្វាវ ស្រុកសំរោង ខេត្តតាកែវ ។

ដោយទទួលបានចម្លើយសារភាពនិងមានការអនុញ្ញាតពី ព្រះរាជអាជ្ញាខេត្ត កណ្តាល និងព្រះរាជ អាជ្ញាខេត្តតាកែវ ព្រមទាំងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន កម្លាំងកងរាជអាវុធ ហត្ថខេត្តតាកែវ កម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកណ្តាល ដឹកនាំដោយលោកវរសេនីយ៍ទោ ទូច អ៊ីណានបានបន្តចុះស្រាវជ្រាវ និងឃាត់ ខ្លួនជនសង្ស័យឈ្មោះ សុំ សៀប នៅភូមិ ត្រពាំងរាំង ឃុំខ្វាវ ស្រុក សំរោង ខេត្ត តាកែវ មុខរបរទិញ-លក់ម៉ូតូ ខុសច្បាប់ ម្នាក់ទៀត ។ ជនសង្ស័យរូបនេះ និងដាប់ ឈូសលេខម៉ូតូខុសច្បាប់បានឆ្លើយសារភាពថា ខ្លួនបានរកស៊ី ទិញ លក់ម៉ូតូដាប់ ឈូសលេខខុសច្បាប់ អស់រយៈពេល២ឆ្នាំមកហើយរាល់ម៉ូតូដែលគេយកមកលក់ឲ្យខ្លួនជាម៉ូតូឆបោកលួច ប្លន់ ហើយពុំមាន ធ្វើលិខិតស្នាម ។

NKD-36x6_outline

ក្នុងការបង្ក្រាបឃាត់ខ្លួនជនសង្ស័យ ទទួលផលចោរកម្មនេះ លោកវរសេនីយ៍ទោ ពក សាង បានឲ្យដឹងថា កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាលបានដកហូតវត្ថុតាងរួមមាន ស្លាកលេខម៉ូតូ១០១បន្ទះ ស្លាកលេខ រថយន្ត២បន្ទះ កូនសោម៉ូតូ២៥បន្ទះ កុងទ័រ ម៉ូតូ៥បន្ទះ ប្រដាប់កឹបប្រដាប់កែច្នៃឈូសលេខម៉ូតូមួយចំនួន គ្រាប់កាំភ្លើងខ្លី២០ គ្រាប់ បណ្ណសម្គាល់យានយន្ត៤៨សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ១៣សន្លឹក និងបណ្ណបើកបរ៣សន្លឹក ។

ក្នុងនោះដែរលោកវរសេនីយ៍ទោ ពក សាង បានស្នើដល់បងប្អូនប្រជាពលរដ្ឋដែលបាត់បង់ម៉ូតូ កាតគ្រី អត្តសញ្ញាណប័ណ្ណ មកដាក់ពាក្យបណ្តឹងនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល ដើម្បីដាក់ បន្ទុកទៅលើជនសង្ស័យ សុំ សៀប បន្ថែម ទៀត ក្នុងការកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តកណ្តាលចាត់ការតាម នីតិវិធី ៕ ស្អាងជ័យ

 

2

2

13413928_1105772689483917_530224842_n