ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថខេត្តព្រះវិហារ​ឃាត់​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​៩នាក់ជាបន្តបន្ទាប់

 

ខេត្តព្រះវិហារ​ ៖ នៅវេលារំលងអធ្រាត្រ​ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៧ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត និងស្នាក់ការ​សន្តិសុខភូមិធម្មជាតិ សហការជាមួយកម្លាំងកងពលតូចអន្តរាគមន៍លេខ៨ និងដោយមានការសម្របសម្រួលនីតិវិធីពីលោក ទី សុវិនថាល ព្រះរាជអាជ្ញា អយ្យការអមសាលា​ ដំបូងខេត្តព្រះវិហារ កម្លាំងបានចុះបង្រ្កាប​ និងឃាត់ខ្លួនមនុស្ស៩នាក់​ ករណីរក្សាទុក ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន​ ។

ប្រតិបត្តិការ​ខាងលើធ្វើឡើង​ នៅចំណុចភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

ជនសង្ស័យ​ដែលរងការចាប់ខ្លួន​៖

១.ឈ្មោះ គុណ ផល្លី ភេទប្រុស អាយុ ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ

២.ឈ្មោះ ហ៊ុន ព្រីង ភេទប្រុស អាយុ ៣៧ ឆ្នាំ មុខរបរមិនពិតប្រាកដ អ្នកទាំងពីរមានទីលំនៅភូមិធម្មជាតិ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

៣.ឈ្មោះ តុប រ៉ែន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

៤.ឈ្មោះ ស៊ុន ប៊ុនធឿន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ

៥.ឈ្មោះ ចាន់ រស្មី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ

៦.ឈ្មោះ ង្វៀង ធីអៀង ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ

៧.ឈ្មោះ ង្វៀង ធីទៀង ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ

៨.ឈ្មោះ លឹម ធីចិន ភេទស្រី អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ

៩.ឈ្មោះ ហ្វ្រីង ហ្គ្រីហេង ភេទស្រី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ

អ្នកទាំង៦ខាងក្រោមរស់នៅភូមិស្រអែមខាងត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

NKD-36x6_outline

ក្នុងប្រតិបតិ្តការ​បង្ក្រាប​និងឃាត់ខ្លួន​ កម្លាំងបានដកហូតវត្ថុតាងរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួន ១៣ កញ្ចប់ ស្មើនឹង៦.៥២ក្រាម, ទូរស័ព្ទចំនួន ០៦ គ្រឿង, លុយរៀលចំនួន ៨០.០០០រៀល, ម៉ូតូចំនួន ០៦ គ្រឿង, ជញ្ជីងថ្លឹងថ្នាំញៀនចំនួន ០១ គ្រឿង, អាវុធច្នៃចំនួន ០២ ដើម,លំពែងចំនួន ០១ និងសម្ភារៈសម្រាប់វេចខ្ចប់ និងសេពគ្រឿងញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង០៩នាក់ និងវត្ថុតាងខាងលើ មន្ត្រីជំនាញកងរាជអាវុធហត្ថ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារ ដើម្បីចាត់ការបន្តតាមនីតិវិធី​ ៕ ​វណ្ណៈ