ព័ត៌មានទាន់ហេតុការណ៍៖

កងរាជអាវុធហត្ថបន្តសហការចុះផ្សព្វផ្សាយផលប៉ះពាល់គ្រឿងញៀននៅវិទ្យាល័យអូរតាប៉ោង

ខេត្តពោធិ៍សាត់៖ កងអាវុធកងរាជអាវុធហត្ថមន្ទីរយុត្តិធម៌ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដឹកនាំដោយលោក វរសេនីយ៍ឯក ពុទ្ធ លី និងលោក វរសេនីយ៍ទោ ញឹម នី មេបញ្ជាការរង នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះសហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធស្រុបាកាន ដោយអញ្ជើយចូលរួមពីលោក គ្រូ អ្នក គ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ស្ថានប័នពាក់ព័ន្ធ មន្រ្តីរាជការប្រមាណជិតចំនួន ១.០០០នាក់ ចុះផ្សាយស្តីអំពីផលប៉ះពាល់ គ្រោះថ្នាក់ ការជូញដូរ រក្សាទុក និងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

ពិធីខាងលើនេះប្រព្រិត្តឡើងនាព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៧ នៅក្នុងបរវេនវិទ្យាល័យអូរតាប៉ោង ស្ថិតក្នុងភូមិ-ឃុំអូរតាប៉ោង ស្រុកបាកានខេត្តពោធិ៍សាត់។

NKD-36x6_outline

លោក វរសេនីយ៍ត្រី ឆន ឈាន អនុប្រធានមន្ទីរ នៃទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បានឲ្យដឹងថា ពិធីចុះផ្សព្វផ្សាយខាងលើក្រោមប្រធានបទផលប៉ះពាល់ គ្រោះថ្នាក់ ការជូញដូរ រក្សាទុក និងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយអញ្ជើយការចូលរួមពីសំណាក់លោក គ្រូ អ្នក គ្រូ សិស្សានុសិស្ស កងកម្លាំងប្រដាប់អាវុធ ស្ថានប័នពាក់ព័ន្ធ មន្រ្តីរាជការប្រមាណជិតចំនួន ៧៩៥នាក់ ក្នុងនោះស្រីចំនួន ៤១៦នាក់ ហើយការកម្លាំងកងរាជអាវុធហត្ថសហការគ្នា ចុះផ្សព្វផ្សាយស្របពេលដែលកំពុងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនយ៉ាងក្តៅគគុក ដើម្បីឲ្យសិស្សានុសិស្សឬប្រជាពលរដ្ឋជាទូរទៅកាន់តែយល់ជ្រាប់ច្បាស់ អំពីឥតពល នៃផលប៉ះពាល់ គ្រោះថ្នាក់ ការជូញដូរ រក្សាទុក និងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ខុសច្បាប់ ហើយក៍បានសំណូមពរដល់លោក គ្រូ អ្នកគ្រូ ក៍ដូចអាណាព្យាបាលទាំងអស់ឧក្សាលើកឡើង ទាក់ទងនឹងករណីខាងលើនេះឲ្យបានជាញឹកញាប់បន្ថែមផងដែរ រួមទាំងស្ថាប័នផ្សេងៗដែលបានចូលរួមផងនោះ ដើម្បីរួមចំណែកគ្នាទំស្កាត់យុទ្ធនាការប្រយុទ្ធប្រឆាំងដាច់ខាត់ចំពោះគ្រឿងញៀន ដើម្បីជៀសឲ្យផុតពីការគ្រោះថ្នាក់ ការជូញដូរ រក្សាទុក និងការប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ៕ បឹុម ពិន

ae (1) ae (2) ae (3) ae (4)