ព័ត៌មានទាន់ហេតុការណ៍៖

កង់​អគ្គិសនី​និង​ម៉ូតូ​អគ្គិសនី​ជប៉ុន​ម៉ូ​ដែល​ថ្មី​អាច​សន្សំ​សំចៃ​បាន​៣០០​ដុល្លារ​ក្នុង​១​ឆ្នាំ​

​ភ្នំពេញ​ ៖​ ក្រុមហ៊ុន​ Terra​ Motors​ Japan​ បាន​ចេញ​លក់​ម៉ូ​ដែល​ថ្មី​ចំនួន​២​ គឺ​ម៉ូ​ដែល​ S750​ និង​ម៉ូ​ដែល​ SEED60​ ។​ ម៉ូ​ដែល​ S750​ ជា​កង់​អគ្គិសនី​អាច​ជិះ​ បាន​ចម្ងាយ​៥០​គីឡូម៉ែត្រ​ រីឯ​ម៉ូ​ដែល​ SEED60​ ជា​ម៉ូតូ​អគ្គិសនី​ដែល​មាន​រូប​ រាង​និង​ទំហំ​ដូច​ទៅ​នឹង​ម៉ូតូ​ប្រើ​សាំង​ធម្មតា​វា​បំពាក់​ដោយ​ម៉ូ​ទ័​រ​កម្លាំង​1200w​ និង​អា​គុយ​ 72V20Ah​ អាច​បង្កើន​ ល្បឿន​បាន​៦០​គីឡូម៉ែត្រ​ក្នុង​រយៈពេល​ ៦០​នាទី​និង​អាច​ជិះ​បាន​រហូត​ដល់​៨០​ គីឡូម៉ែត្រ​សាក​ម្ដង​ ។​

​ម៉ូ​ដែល​ SEED60​ សន្សំ​សំចៃ​រហូត​ ដល់​៩០​ភាគរយ​បើ​ធៀប​ទៅ​និង​ម៉ូតូ​ប្រើ​សាំង​។​ បើ​យោង​តាម​តារាង​ប្រៀបធៀប​ យើង​អាច​សន្សំ​បាន​៣០០​ដុល្លារ​ក្នុង​១​ឆ្នាំ​ពិតជា​ស័ក្ដិសម​សម្រាប់​សិស្ស​ និស្សិត​ ស្ដ្រី​មេផ្ទះ​ បុគ្គលិក​ និង​មន្ដ្រីរាជការ​។​

​គុណភាព​ខ្ពស់​របស់​ប្រទេស​ជប៉ុន​ ប្រើប្រាស់​បាន​យូរ​មិន​បញ្ចេញ​ផ្សែង​ពុល​ និង​មានការ​សន្សំ​សំចៃ​ខ្ពស់​ ។​ មិន​ត្រឹម​ តែ​ប៉ុណ្ណោះ​ទេ​ក្រុមហ៊ុន​មានការ​ធានា​រយៈ​ ពេល​មួយ​ឆ្នាំទៅ​លើ​គ្រឿងបន្លាស់​ និង​ អា​គុយ​។​

​ក្រុមហ៊ុន​ធា​រ៉ា​ម៉ូ​ទ័​រ​ (Terra​ Motors​ Corporation)​ ត្រូវ​បាន​បង្កើត​ឡើង​ ជាមួយ​បច្ចេកវិទ្យា​ថ្មី​បំផុត​ដោយ​លោក​ Toru​ Tokushige​ នៅ​ឆ្នាំ​២០១០​។​ ធា​រ៉ា​ម៉ូ​ទ័​រ​មា​នទី​តាំងនៅ​ក្នុង​ទីក្រុង​តូ​ក្យូ​ ប្រទេស​ជប៉ុន​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ ធា​រ៉ា​ម៉ូ​ទ័​រ​មាន​សមាជិក​ភាគហ៊ុន​ដែល​ ជា​អ្នក​ល្បីឈ្មោះ​និង​មាន​ទេព​កោសល្យ​ នៅ​ប្រទេស​ជប៉ុន​ជា​ច្រើន​ចូលរួម​ដូច​ជា​ លោក​ Nobuyuki​ Idei​ អតីត​ប្រធាន​ ក្រុមហ៊ុន​សូ​នី​ (former​ chairman​ of​ Sony)​ លោក​ Koichiro​ Yamamoto​ អតីត​អនុប្រធាន​ក្រុមហ៊ុន​អែប​ផល​ជប៉ុន​ (former​ vicepresident​ of​ Apple​ Japan)​ និង​លោក​ Kenji​ Tsujino​ អតីត​ ប្រធាន​ក្រុមហ៊ុន​ Google​ ជប៉ុន​ (formerpresident​ of​ Google​ Japan)​។​

​សូម​រំលឹក​ផង​ដែរ​ថា​ កាលពី​ខែមេសា​ ឆ្នាំ​២០១៥​ ក្រុមហ៊ុន​ Ly​ Brothers​ Motors​ បាន​ទទួល​សិទ្ធិ​នាំ​ចូល​ និង​ចែក​ ចាយ​ផ្ដាច់មុខ​ម៉ូតូ​អគ្គិសនី​ជប៉ុន​ហើយ​ បាន​ដាក់​សម្ពោធ​ Showroom​ ដែល​ មាន​អាសយដ្ឋាន​ផ្ទះ​លេខ​៦៨៧​ ផ្លូវ​កម្ពុជា​ ក្រោម​ សង្កាត់​ទឹកល្អក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ ។​

​បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ Ly​ Brothers​ Motors​ បាន​នាំ​ចូល​និង​កំពុង​ដាក់​លក់​ នូវ​ម៉ូ​ដែល​មូ​យ​ចំនួន​ដូច​ជា​ ម៉ូ​ដែល​ A4000i​ តម្លៃ​៤២៩៩​ដុល្លារ​,​ ម៉ូ​ដែល​ A2000​ តម្លៃ​១៧៨០​ដុល្លារ​,​ ម៉ូ​ដែល​ថ្មី​ S750​ តម្លៃ​៧៩៩​ដុល្លារ​,​ ម៉ូ​ដែល​ថ្មី​ SEED60​ តម្លៃ​១១៤៩​ដុល្លារ​ ។​

​សូម​ទំនាក់ទំនង​ផ្នែក​លក់​លេខ​ទូរ​ស័​ព្ទៈ​ ០២៣​ ៨៨៤​ ៥៥៥,​ ០១៥​ ៨៨៧​ ៥៥៥​ ,​ ០១៦​ ៣៣៣​ ២៨៩​ ,​ ០៧៧​ ៥៧៦​ ៧២៧​ Website:www.terra-motors.com/kh​ Fecebook:www.facebook.com/​ TerraCambodia​ ៕​ ថម​ ស៊ន​

 

For news model SEED60 (A5)