ព័ត៌មានទាន់ហេតុការណ៍៖

កញ្ញាថ្លុង សុគន្ធារី ទទួលពានរង្វាន់ ជ័យលាភីកម្មការិនី សម្រស់ឯកឆ្នាំ២០១៥

ចែករំលែក៖

3-5-2015-001

3-5-2015-002ភ្នំពេញ ៖ ដើម្បីអបអរទិវាពលកម្ម អន្ដរជាតិលើកទី១២៩ នៅថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០១៥ ក្រសួងកាងារនិងបណ្ដុះ បណ្ដាលវិជ្ជាជីវៈបានរៀបចំកម្មវិធីប្រឡង ជ្រើសរើសកម្មការិនីសម្រស់ឯកមកពី តាមបណ្ដារោងចក្រ ។ លទ្ធផលនៃការ ប្រឡងជ្រើសរើសនេះ កញ្ញាថ្លុង សុគន្ធារី មកពីរោងចក្រCHCបានទទួលពានរង្វាន់ ជ័យលាភីកម្មការិនីសម្រស់ឯក ។

លោកហេង សួរ អ្នកនាំពាក្យក្រសួង ការងារបានឱ្យដឹងថា កម្មការិនីដែល ជាប់ចំណាត់ថ្នាក់ក្នុងកម្មវិធីប្រកួតប្រជែង “កម្មការិនីសម្រស់ឯក” ចាប់ពីជ័យលាភី លេខ១ដល់លេខ៥ ក្រសួងការងារនឹង រៀបចំឱ្យបានចូលថតជារឿងអប់រំខ្លីៗ ស្ដី ពីវិស័យការងារនៅកម្ពុជា ប្រយោជន៍ ដើម្បីផ្ដល់នូវចំណេះដឹងបន្ថែមដល់កម្មករ កម្មការិនី ក៏ដូចជាការលើកកម្ពស់លើ វិស័យការងាររបស់កម្មករ កម្មការិនី ។

លោកហេង សួរ បានបន្ដថា ជា មោទនភាពបំផុតរបស់កម្មករ កម្មការិនី កម្ពុជា ពួកគាត់មិនត្រឹមតែបានចូលរួម ប្រកួតជ្រើសរើសកម្មការិនីសម្រស់ឯក ប៉ុណ្ណោះទេ ពិធីនេះក៏បានចូលរួមអបអរ សាទរទិវាពលកម្មអន្ដរជាតិ និងការលើក ទឹកចិត្ដដល់កម្មការិនីឱ្យមានភាពក្លាហាន បង្ហាញនូវសម្រស់ធម្មជាតិរបស់ខ្លួន ពិសេសត្រូវទទួលបាននូវការលើកកម្ពស់ បញ្ហាសិទ្ធិរបស់កម្មការិនីទៀតផង ។
លោកហេង សួរ បានបញ្ជាក់ថា កម្ម ការិនីទាំង៥រូបដែលទទួលបានជ័យលាភី រួមមាន ទី១-កញ្ញាថ្លុង សុគន្ធារី ត្រូវ បានទទួលពានរង្វាន់ជ័យលាភី កម្មការិនី សម្រស់ឯក មកពីរោងចក្រ CHC ហើយទទួលបានថវិកាចំនួន៤លានរៀល ពីក្រសួងការងារ ចំនួន៣០០ដុល្លារពី សមាគមរោងចក្រកាត់ដេរ GMAC និងចំនួន៣០ម៉ឺនរៀលពីគណៈកម្មការ យេនឌ័ររបស់ក្រសួងការងារ , ទី២- កញ្ញា ឈឹម សុនីតា ទទួលបានចំណាត់ថ្នាក់ លេខ២ កម្មការិនីរូបនេះមកពីរោងចក្រ Artnture ទទួលបានប្រាក់៣លានរៀលពី ក្រសួងការងារ ៣០០ដុល្លារពីសមាគម កាត់ដេរ GMAC និង២០ម៉ឺនរៀលពី គណៈកម្មការយេនឌ័រ , ទី៣-កញ្ញាសូ ស្រីលក្ខណ៍ ទទួលចំណាត់ថ្នាក់លេខ៣ មកពីរោងចក្រយ៉ឹងដុង ទទួលបានប្រាក់ពី ក្រសួងការងារ២លានរៀល ពីសមាគម កាត់ដេរGMAC ៣០០ដុល្លារ និង១០ ម៉ឺនរៀលពីគណៈកម្មការយេនឌ័រ ។ ដោយ ឡែកចំពោះកម្មការិនីដែលទទួលចំណាត់ ថ្នាក់លេខ៤និងលេខ៥ ទទួលបានថវិកា ម្នាក់៤០ម៉ឺនរៀល ពីក្រសួងការងារ និង ២០ដុល្លារពីសមាគមកាត់ដេរ GMAC និង១២ម៉ឺនរៀលពីក្រុមហ៊ុនទឹកបរិសុទ្ធ ហ្គោលស្ដា ។

គួររំលឹកថា ការរៀបចំឱ្យមានចូល រួមប្រកួតកម្មការិនីសម្រស់ឯក ពិតជា បានលើកទឹកចិត្ដដល់កម្មករ កម្មការិនី ក្នុងនោះនឹងមានការចូលរួមកាត់តែច្រើន សម្រាប់ឆ្នាំក្រោយបន្ដបន្ទាប់ទៀត ៕
សុខ ខេមរា


ចែករំលែក៖