ព័ត៌មានទាន់ហេតុការណ៍៖

កតាដែលទួលបានជោគជ័យ ក្នុងការសង្គ្រោះកុមារថៃចេញពីរូងភ្នុំគឺ «កងជំនួយរឹងមាំ»

ក្រុមអ្នកមុជទឹកយ៉ាងស្ទាត់ជំនាញ នាំមុខនៅក្នុងការជួយសង្គ្រោះកុមារថៃជាប់គាំនៅក្នុងរូងភ្នុំថាំលួងដោយជោគជ័យ ប៉ុន្តែកតាសំខាន់បំផុត ដែលមកនៅជោគជ័យទាំងនោះ គឺ កងជំនួយរឹងមាំ។

នៅក្នុងសកម្មភាពជួយសង្គ្រោះដំណាក់កាលទីពីរ ចាប់ផ្តើមនៅវេលាម៉ោង១១ ថ្ងៃទី៩ ខែកក្កដា កម្លាំងជួយសង្គ្រោះថៃ និងអន្តរជាតិ បានបញ្ជូនកុមារ៤នាក់ទៀតចេញក្រៅរូងភ្នុំដោយជោគជ័យ ។ នៅថ្ងៃតំបូង ក៏បានជួយសង្គ្រោះកុមារ៤នាក់ចេញក្រៅផងដែរ។ សរុបពេលនេះក្រុមជួយសង្គ្រោះបានបញ្ជូនកុមារ៨នាក់ចេញក្រៅដោយសុវត្ថិភាព នៅសល់តែ៥នាក់នៅខាងក្នុង ។ អភិបាលខេត្តឆៀងរ៉ៃ លោកNarongsakOsottanakorn បានប្រកាសថា កុមារដេលនៅក្នុងរូងភ្នុំនោះមានសុខភាពល្អប្រសើរ ។

សកម្មភាពជួយសង្គ្រោះលើកទីពីរ គឺធ្វើឡើង លឿនជាងពេលកំណត់២ម៉ោង ដោយពេលដំបូង បានកំណត់ថានឹងបញ្ជូនចេញនៅម៉ោង ១៩និង៣០នាទី ដល់ម៉ោង ២០និង៣០នាទី ប៉ុន្តែកុមារ តំបូងបញ្ជូនចេញនៅដំណាក់កាលទីពីរ គឺនៅម៉ោង ១៦និង២៣នាទី ។ ប្រធានក្រុមជួយសង្គ្រោះបានប្រកាសថាការជួយសង្គ្រោះតំណាក់កាលទី៣ និងជាដំណាក់កាលចុងក្រោយ ធ្វើឡើងក្នុងរយៈពេល ២០ម៉ោង ទៀតគិតចាប់ពីការសង្គ្រោះដំណាក់កាលទីពីរបានបញ្ចប់។ ប៉ុន្តែ លោកNarongsakOsottanakornប្រធានក្រុមជួយសង្គ្រោះបានបញ្ជាក់ថា នឹងមានការផ្លាសប្តូរយុទ្ធសាស្ត្រដោយសារតែ គម្រោងកន្លងមក បញ្ជូនបានតែ៤នាក់ប៉ុណ្ណោះ ហើយតំណាក់កាលចុងក្រោយមានដល់ទៅ៥នាក់។

កន្លងមក កុមារ៤នាក់ដែលបានរំដោះចេញពីរូងភ្នុំនៅតំណាក់កាលទីមួយ ពេលនេះមានសុខភាព ល្អប្រសើរ ហើយទទួលបានការមើលថៃពីគ្រូពេទ្យ យ៉ាងយកចិត្តទុកដាក់បំផុត ។តាមការលើកឡើងរបស់អ្នកទទួលបន្ទុក ជួយសង្គ្រោះបានឲ្យដឹងថា កុមារ៤នាក់តំបូង នឹង អនុញ្ញាត្តិឲ្យជួប ឪពុកម្តាយ នៅយប់នេះ ក្រោយរយៈពេល២៤ម៉ោង កាត់ផ្តាច់ ដោយខ្លាច កុមារមានជម្ងឺផ្សេងពេលនៅក្នុងរូងភ្នុំ។

មួយវិញទៀតការអនុញ្ញាតឲ្យឪពុកម្តាយជួយ គឺអាចកើតឡើងក្រោយ ការជួយសង្គ្រោះដំណាក់កាលទី៣បានបញ្ចប់ ។ មកទលពេលនេះអត្តសញ្ញាណ កុមារដែលបានបញ្ជូនចេញមក្រៅមិនត្រូវបានប្រកាសជាសាធារណៈនោះឡើយ រងចាំរហូតដល់ ការជួយសង្គ្រោះចុងក្រោយបញ្ចប់៕ ម៉ែវ សាធី