ព័ត៌មានទាន់ហេតុការណ៍៖

កម្ទេចភ្លើងឆេះព្រៃធ្លាក់លើផ្ទះ១ខ្នងបណ្តាលឲ្យឆេះហ្មត់

ខេត្តបាត់ដំបង ៖ អគ្គិភ័យបានឆាបឆេះសន្ធោសន្ធៅលើផ្ទះឈើមួយខ្នងនៅសល់តែផេះផង់ដែលបណ្តាលមកពីកម្ទេចភ្លើងឆេះព្រៃធ្លាក់លើស្របពេលដែលម្ចាស់មិននៅផ្ទះដើរស៊ីឈ្នួលធ្វើចម្ការអ្នកស្រុក។

ករណីនេះបានកើតឡើងនៅវេលាម៉ោង១និង៥នាទីរសៀល ថ្ងៃទី១៥ ខែឧសភា ត្រង់ចំណុចអន្លង់វិល ភូមិអូរជាំក្រោម ឃុំ កំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង។
ផ្ទះដែលរងការឆាបឆេះខ្ទេចទាំងស្រុងនេះធ្វើអំពីឈើប្រក់ស្បូវ ទំហំ៤ម៉ែត្រគុណ នឹង៧ម៉ែត្រ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះខាំ ជៀន ភេទ ប្រុស អាយុ៦៥ឆ្នាំនិងប្រពន្ធឈ្មោះពេជ្រ រ៉េត អាយុ៥៦ឆ្នាំ មុខរបរធ្វើស្រែចម្ការ និងជាកម្មករ រស់នៅកន្លែងកើតហេតុ។
ទំហំទ្រព្យសម្បត្តិដែលបាត់បង់មានប្រាក់ចំនួន៦០០.000រៀល, ទូរស័ព្ទដៃ, ម៉ាស៊ីន បាញ់ថ្នាំ១គ្រឿង, កង់១គ្រឿង, អង្ករមួយចំនួននិងសម្ភារមួយចំនួនទៀត៕ សហការី

IMG_04231

IMG_04241

IMG_04261