ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាមិនទាន់មានករណីជំងឺហ្សីការនៅឡើយទេ

ភ្នំពេញ៖ ស្របពេលមានការផ្ទុះឡើងសារជាថ្មីនូវជំងឺហ្ស៊ីកាក្នុងប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរីក្នុងប៉ុន្មានថ្ងៃកន្លង មកនេះមន្រ្ដីជាន់ខ្ពស់ក្រសួងសុខាភិបាល បានអះអាងថារហូតមកដល់ពេលនេះកម្ពុជា នៅមិនទាន់រកឃើញមានករណីជំងឺហ្សីកាបានកើតឡើងនៅក្នុងប្រទេសនោះទេ។

លោកវេជ្ជបណ្ឌិត លី សូវ៉ាន់អ្នកនាំពាក្យ ក្រសួងសុខាភិបាលបានមានប្រសាសន៍ នាព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះថា គិតមកដល់ថ្ងៃនេះស្ថានភាពជំងឺហ្សីការនៅកម្ពុជាមិនទាន់មានអ្វីកើតឡើងគឺមានភាពល្អប្រសើរហើយមន្រ្ដីសុខាភិបាលកំពុង បន្ដតាមដានករណីជំងឺនេះជាប់ជាប្រចាំ។ ប៉ុន្ដែបើទោះបីជាកម្ពុជាមិនទាន់មានករណីជំងឺហ្ស៊ីកានេះក្ដីប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារតែប្រទេសជិតខាងកំពុងមានការកើនឡើងជំងឺហ្សីការនេះ។

លោកវេជ្ជបណ្ឌិតបានបន្ដថា ក្រសួង សុខាភិបាលបានត្រៀមលក្ខណៈរួចជាស្រេចដើម្បីឆ្លើយតបជាបន្ទាន់ប្រសិនបើមានករណីជំងឺហ្សីការនេះកើតឡើងជាយថាហេតុនិងពង្រឹងជាប់ជាប្រចាំនូវការតាមដានស្ថានភាពជំងឺដោយប្រើប្រាស់ប្រព័ន្ធតាមដានដែល មានស្រាប់ នៅតាមរាជធានី ខេត្ដទាំង ២៥។ ក្រសួងក៏បានដាក់ឧបករណ៍ ស្ទង់កម្ដៅនៅតាមច្រកអាកាសយានដ្ឋានអន្ដរជាតិនិងច្រកចេញចូលតាមផ្លូវគោកធំៗ ដើម្បីតាមដានសុខភាពអ្នកធ្វើដំណើរ និងមានមន្ទីរពិសោធន៍ធ្វើតេស្ដរកមេរោគ ហ្ស៊ីកា បានគ្រប់ពេលវេលា។

លោកវេជ្ជបណ្ឌិតបានណែនាំដល់បងប្អូនប្រជាពលរដ្ឋត្រូវចេះការពារកុំឱ្យមាន មូសខ្លាខាំ ត្រូវលុបបំបាត់ជំរកមូសសម្អាតអនាម័យទីធ្លានៅជុំវិញផ្ទះនិងចូលរួមអនុ វត្ដវិធានការទប់ស្កាត់ និងបង្ការការចម្លង ជំងឺហ្សីការនេះដូចទៅនឹងវិធីការពារជំងឺគ្រុនឈាមដែរ ដោយការពារខ្លួនកុំឱ្យមូសខ្លាខាំ ចូលរួមបំបាត់ជំរកមូសខ្លាធ្វើអនាម័យ សម្អាតនៅជុំវិញផ្ទះការពារកុំឱ្យមានទឹក ដក់នៅជុំវិញផ្ទះ លុប បំបាត់សំបក កំប៉ុង សំបកកង់ឡាន ត្រឡោកដូង ស្លៀកពាក់ ខោអាវជើងវែង និងសម្រានក្នុងមុង។

ជាមួយគ្នានេះជំងឺហ្សីការនេះឆ្លងតាម រយៈមូសខ្លាខាំដែលជាប្រភេទមូសបង្កឱ្យមានជំងឺគ្រុនឈាមនិងមានរោគសញ្ញា ស្រដៀងនឹងជំងឺគ្រុនឈាមដែរដូចជា គ្រុនក្ដៅ ឈឺក្បាល មានកន្ដួល ក្រហម លើ ស្បែក ក្រហមភ្នែក និងឈឺសន្លាក់ជាដើម។ ភាគច្រើននៃជំងឺនេះនឹងជាសះស្បើយឡើង វិញក្នុងអំឡុងពេលពី២ទៅ៧ថ្ងៃនិងអត្រាស្លាប់មានកម្រិតតិចតួចណាស់ហើយបើកើតមានលើស្រ្ដីមានផ្ទៃពោះគឺអាចឱ្យទារកស្លាប់ក្នុងផ្ទៃឬក្បាលទារកអាចតូចជាងធម្មតា។

លោក ម៉ម ប៊ុនហេង រដ្ឋមន្រ្ដីក្រសួង សុខាភិបាលបានអំពាវនាវឱ្យអ្នកដែលធ្វើ ដំណើរទៅប្រទេសនៃទ្វីបអាហ្រ្វិក អាមេរិក ខាងត្បូង និងអាមេរិកកណ្ដាល ព្រមទាំងប្រទេសក្នុងតំបន់ដែលកំពុងមានករណីជំងឺហ្សីការនេះ ពិសេសស្រ្ដីមានផ្ទៃពោះត្រូវមានការប្រុងប្រយ័ត្នផ្ទាល់ខ្លួនការពារកុំឱ្យមូសខ្លាខាំ។

លោករដ្ឋមន្រ្ដីបានលើកឡើងថា ប្រសិន បើមានរោគសញ្ញាដូចជា គ្រុនក្ដៅ ឈឺក្បាល កន្ដួល ក្រហមលើស្បែក ក្រហមភ្នែក និង ឈឺសន្លាក់ទាំងក្នុងអំឡុងពេលធ្វើដំណើរ ឬបន្ទាប់ពីការវិលត្រលប់មកវិញសូមរួស រាន ់មកកាន់មណ្ឌលសុខភាពឬមន្ទីរពេទ្យបង្អែកដែលនៅជិតផ្ទះបំផុតឱ្យបានឆាប់ ហើយត្រូវរាយការណ៍ជូនមន្រ្ដីសុខាភិបាល។

សូមបញ្ជាក់ថា ប្រទេសនៅក្នុងតំបន់ អាស៊ីដែលបានកើនឡើងនូវចំនួនអ្នកជំងឺហ្សីការនេះរួមមានប្រទេសឡាវរកឃើញ ២ករណីចន្លោះឆ្នាំ២០១២ ដល់២០១៥ ប្រទេសវៀតណាម២ករណីក្នុងឆ្នាំ២០១៦ ថៃ៩៧ករណីក្នុងឆ្នាំ២០១៦សឹង្ហបុរី១១៥ករណី ក្នុងឆ្នាំ២០១៦ និងប្រទេសម៉ាឡេស៊ី មាន១ករណីក្នុងឆ្នាំ២០១៦។ ចំណែក ប្រទេសកម្ពុជាចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ ២០១០ រកឃើញជំងឺហ្សីការចំនួន៧ករណី ហើយចាប់ពីឆ្នាំ២០១០រហូតមកដល់ពេលបច្ចុប្បន្ននេះនៅមិនទាន់រកឃើញករណី ហ្ស៊ីកាបន្ថែមទៀតនៅឡើយទេ៕ សហការី

 

dwe