ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជាអបអរសាទរប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោក

ភ្នំពេញ៖ នេះជាមោទនភាពជាតិថ្មីមួយទៀត ដែល “ប្រាសាទសំបូរព្រៃគុក” ត្រូវបានចុះបញ្ជីជាបេតិកភ័ណ្ឌពិភពលោកហើយ នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការ បេតិកភណ្ឌពិភពលោក នៅទីក្រុង Krakow ប្រទេសប៉ូឡូញ កាលពីថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០១៧ យប់មិញនេះ។

ការសម្រេចបញ្ចូលប្រាសាទសំបូរព្រៃគុកក្នុងបញ្ជីបេតិកភ័ណ្ឌនេះ ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំកំពូលលើកទី ៤១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោកដែលប្រារព្ធឡើងកាលពីថ្ងៃទី០២ -១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន ១៩៣ ប្រទេសជាសមាជិក និង ២១ ប្រទេសជាគណៈកម្មាធិការអចិន្ត្រៃយ៍បានសម្រេចអនុម័តិបញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភ័ណ្ឌពិភពលោក នាវេលាម៉ោង ៩.៤០ នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Krakow ប្រទេសប៉ូឡូញ។

សូមអរគុណដល់ក្រសួងវប្បធម៍និងវិចិត្រសិល្បះ និងគ្រប់មន្ទីរស្ថាប័នពាក់ព័ន្ឋ រួមជាមួយមន្រ្តី និង អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដែលបានចូលរួមខិតខំប្រឹងប្រែងក្នុងការថែរក្សាការពារអភិរក្សនិងបញ្ចូលប្រាសាទសំបូរព្រៃគុកជាសម្បត្តិបេតិកភណ្ឌពិភពលោកជាស្ថាពរកាលពីយប់មិញនេះ។

សូមជូនពរបងប្អូនជនរួមជាតិ បានសប្បាយរីករាយនៅក្នុងថ្ងៃចុងសប្តាហ៍ទាំងអស់គ្នា៕

NKD-36x6_outline