ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា​ស្វាគមន៍​ចំពោះ​កីឡា​បាល់ទាត់​ឆ្នើម​ Honda Keisuke

ភ្នំពេញ​៖​កម្ពុជារីករាយស្វាគមន៍និងអបអរសាទរ ចំពោះកីឡាបាល់ទាត់ឆ្នើមជប៉ុន លោក Honda Keisuke ដែលបានស្ម័គ្រចិត្តមកជួយបង្វឹកកីឡាបាល់ទាត់ ជម្រើសជាតិកម្ពុជា (FCC) ដោយមិនគិតថ្លៃក្នុងរយៈពេល២ឆ្នាំ។

ហ្វេសប៊ុក​ផេក​សម្តេច​តេជោ​ ផ្សាយ​កាលពី​យប់​ថ្ងៃ​ទី​១២​ ខែ​សីហា​ ថា​ នេះគឺជាការយកចិត្តទុកដាក់ដ៏ឧត្តុង្គឧត្តមបំផុតរបស់ លោក Honda Keisuke ក្នុងការ​លើកស្ទួយវិស័យកីឡាកម្ពុជា​ឱ្យ​កាន់តែរីកចម្រើន។

ទន្ទឹមនឹងនេះដែរ សម្តេច​សូមបងប្អូនជនរួមជាតិ និងក្មួយៗ​រង់ចាំទស្សនាការប្រកួត កីឡាបាល់ទាត់រវាងកម្ពុជា​នឹងម៉ាឡេស៊ី នៅថ្ងៃទី ១០ ខែកញ្ញា​ ខាងមុខនេះ។

សម្តេច​សូមអរគុណ លោក Honda Keisuke និង​រដ្ឋាភិបាលនៃប្រទេសជប៉ុន ដែលតែងតែយកចិត្តទុកដាក់ជួយដល់កម្ពុជាគ្រប់វិស័យ​ ! ៕