ព័ត៌មានទាន់ហេតុការណ៍៖

កម្ពុជា មានវិញ្ញាសាកីឡាបាល់បោះជនពិការភ្នែកសម្រាប់ទៅ អាស៊ានប៉ារ៉ាហ្គេម ម៉ាឡេស៊ី

ភ្នំពេញ៖ បើទោះបី កម្ពុជាទើបតែទទួលបាន ប្រទេសវិញ្ញាសារកីឡាបាល់បោះជនពិការភ្នែកថ្មោងថ្មី ក៏ពិតមែន ប៉ុន្តែថ្នាក់ដឹកនាំអគ្គលេខាធិការគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា ហាក់មានជំនឿចិត្ត ក្នុងការប្រកួតប្រជែង ដណ្តើមយកមេដាយនៅព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេមលើកទី៩ ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី ក្រោមការជំរុញពីសមាគមកីឡាបាល់បោះជនពិការភ្នែកជប៉ុន បានទទួចសុំឲ្យគណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិក បញ្ជូនអត្តពលិកជនពិការកម្ពុជា ទៅចូលរួមទោះមានសង្ឃឹម ឬក៏គ្មានសង្ឃឹមបានមេដាយត្រឡប់មកជូនជាតិវិញក៏ដោយ ។

ការសំណូមពរ ក៏ដូចជាការប្តេជ្ញាចិត្តរបស់ថ្នាក់នាំ កីឡាជនពិការ ខាងលើ បានធ្វើឡើងក្រោយកិច្ចសម្របសម្រួល និងបណ្តុះបណ្តាលមូលដ្ឋានគ្រឹះនៃកីឡាបាល់បោះជនពិការភ្នែក រយៈពេល២ថ្ងៃ របស់សមាគម អភិវឌ្ឍវិស័យកីឡាបាល់បោះជនពិការជប៉ុន ដោយគ្រូឧទ្ទេស លោក Toru Masuda បានជំរុញឲ្យ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា បញ្ជូនកីឡាថ្មោងថ្មីមួយនេះ ទៅចូលរូម ប្រកួតក្នុងព្រឹត្តិការណ៍កីឡា អាស៊ានប៉ារ៉ាហ្គេមលើកទី៩ នៅទីក្រុងកូឡាឡាំពូរ នាអំឡុងខែកញ្ញា ។

លោក Toru Masuda បានលើកឡើងថា ដើម្បីទទួលបានបទពិសោធន៍បន្ថែមពីការហ្វឹកហាត់ អត្តពលិកជណបីការភ្នែកកម្ពុជា គូរកប្បីថ្នាក់ដឹកនាំ បញ្ជូនពួកគេ ឲ្យទៅចូលរួម ប្រកួតក្នុងកម្មវិធីនានា ទោះបីពុំមានសង្ឃឹមថាអាចដណ្តើមបានមេដាយជូនជាតិក៏ទទួលបានចំណេះដឹងថ្មីៗ យកមកអភិវឌ្ឍន៍បន្តទៀតសម្រាប់ចូលរួមកម្មវិធីលើកក្រោយ ។ លោកបានកត់សម្គាល់ឃើញថា តាមរយៈបទពិសោធន៍ជាក់ស្តែង “ខ្ញុំគិតថា នឹងផ្តល់ផលចំណេញ ច្រើនដល់អត្តពលិកជនពិការកម្ពុជាបើទោះគ្មានសង្ឃឹមអាចបានមេដាយក៏ដោយ ជាងនេះទៀតវិស័យកីឡាបាល់បោះជនពិការភ្នែក របស់ជប៉ុនវិញ្ញាសាបុរសរហូតមកដល់ពេលបច្ចុប្បន្ន ក៏ពុំទាន់មានលទ្ធភាពអាចដណ្តើមយកមេដាយមកជូនជាតិបាននៅឡើយដែរ” ។

NKD-36x6_outline

លោកបន្តថា ជំហ៊ានបន្ទាប់ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះ លោកនិងរៀបចំផែនការហ្វឹកហាត់បន្ត សម្រាប់ពួកអត្តពលិកជនពិការភ្នែកកម្ពុជា លើវិញ្ញាសាជាបន្តបន្ទាប់ទៀត ។ លោកបានសង្កេតឃើញថា ពួកគេគូរតែហ្វឹកហាត់ឲ្យបានល្អិតល្អន់ជាងនេះ ពួកគេនិងមានកម្រិតសមត្ថភាពអាចប្រជែងយកមេដាយជូនជាតិរបស់ពួកគេបាននៅថ្ងៃអនាគត ។

ពាកព័ន្ធនឹងការជំរុញនេះដែរ លោកអគ្គលេខាធិការ គណៈកម្មាធិការជាតិ ប៉ារ៉ាឡាំពិកកម្ពុជា លោក យី វាសនា ថ្លែងថា NPCC នឹងសិក្សាបន្តទៀត ដើម្បីរៀបចំ ត្រៀមបញ្ជូន កីឡាករកីឡាការិនី ដែលលេងវិញ្ញាសាបាល់បោះ ជនពិការភ្នែក ដែលមានស្រប៦នាក់ ទៅចូលរួមប្រកួតនៅ ប្រទេសម៉ាឡេស៊ី នាខែកញ្ញាខាងមុខ ។

គួរបញ្ជាក់ថា នេះជាកីឡា ប្រភេទថ្មី ដែលគណៈកម្មជាតិប៉ារ៉ាឡាំពិកកម្ពុជា ទទួលយក ក្រោមគម្រោងអភិវឌ្ឈន៍កីឡាដើម្បីថ្ងៃស្អែក ឬSport For Tomorrow សមាគមកីឡាជណពិការជប៉ុន ដើម្បីអភិវឌ្ឃសមត្ថភាពអត្តពលិកពិការកម្ពុជា ប្រកដដោយគុណភាព និងគុនអាវុធដ៏ពិតប្រាដកនាពេលអនាគត ៕ សារីម

ae (4) ae ae (1) ae (2) ae (3)