ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រផលិតស្បែកជើង ញូស្តារ ម្នាក់ស្លាប់ក្នុងបន្ទប់សង្ស័យ ខ្យល់គរ

ខេត្តព្រះសីហនុ ​ ៖ យុវជនម្នាក់ដែលគេអះអាងថា ជាកម្មករនៃរោងចក្រផលិតស្បែកជើង ញូស្តារ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៤ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ បាន ស្លាប់ក្នុងបន្ទប់ជួលស្នាក់នៅខាងមុខរោងចក្រ ដោយនគរបាលសង្សយ័ថា បណ្តាលមក ពីខ្យល់គគាំងបេះដូង។

ករណីនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥។

នគរបាលឲ្យដឹងថា ជនរងគ្រោះឈ្មោះ នូ តាត់ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករផ្នែកទូទៅនៃរោងចក្ រញូស្តារ ក្រុងព្រះសីហនុ មានស្រុកកំណើតនៅភូមិត្រពាំងរនៀល ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពត ។

សាកសពត្រូវបានដឹកបញ្ជូនទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណីយ ៕ ឆ្លាមសមុទ្រ

Sihanu1

Sihanu