ព័ត៌មានទាន់ហេតុការណ៍៖

កម្មកររោងចក្រ​កាត់ដេ​សំលៀក​បំពាក់​អ៊ិច​ផ្លាស់​ ដាស​ស្ទ្រី​ពុល​ទៀត​ហើយ

ខេត្តកណ្តាល​ ៖​ កម្មករ​កម្ម​ការ​នី​ប្រ​ម៉ា​ណ​ជិត​៥០​នាក់​បាន​ពុល​ដួល​សន្លប់​នៅ​ក្នុង​រោងចក្រ​កាត់ដេ​ យីហោ​អ៊ិ​ច​ផ្លាស់​ ដាស​ស្ទ្រី​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ ផ្លូវ​លេខ​៦​អា​ ក្នុងភូមិ​ កណ្តាល​ ឃុំ​ព្រែក​អញ្ចាញ​ ស្រុក​មុខកំពូល​ ខេត្តកណ្តាល​។​

​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹ​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ​៨​ព្រឹក​ ថ្ងៃ​ទី​៣០​ ខែមករា​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​កម្មករ​បាន​ចូល​ធ្វើការ​បាន​ជិត​មួយ​ម៉ោង​ស្រាប់តែ​មាន​ក្លិនឈួល​ជាតិ​ថ្នាំ​អ្វី​ម្យ៉ាង​ដែល​ចេញ​ក្លិន​ភាយ​ពី​ក្នុង​រោងចក្រ​បណ្តាល​ឱ្យ​កម្មករ​នៅ​ក្នុង​រោងចក្រ​ជិត​៥០​នាក់​បាន​ក្អួតចង្អោ​និង​ដួល​សន្លប់​រដូករណែល​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​មក​ជួយ​អន្តរាគមន៍​ហៅ​រថ​យ្ត​មក​ដឹក​យក​ទៅ​សង្គ្រោះ​បាន​ទាន់​ពេលវេលា​ ។​

នៅ​ក្នុង​ករណី​នេះ​គេ​ពុំ​ទាន់​សន្និដ្ឋាន​ច្បាស់លាស់​ថា​ការ​ពុល​សន្លប់​នេះ​មក​ពី​អ្វី​ច្បាស់លាស់​ទេ​ ។​ តែបើ​តាម​ការ​ឱ្យ​ដឹង​ពី​ក​ម្មា​ការ​នី​រោងចក្រ​ម្នាក់​ឈ្មោះ​ ស្រី​ នាង​បាន​ប្រាប់​ថា​ ការ​ពុល​ដួល​សន្លប់​នេះ​មូលហេតុ​មាន​២​យ៉ាង​ ទី​១​គេ​សង្ស័យ​ក្លិន​ថ្នាំ​ដែល​ដាក់​នៅ​ក្នុង​ក្រណាត់​កី​កុំឱ្យ​សត្វល្អិត​កាត់​ និង​ទី​២​អាច​ជា​ក្លិន​ផ្សែង​ដែល​គេ​ដុត​សំបក​កង់​ម៉ូតូ​ និង​សំបក​អា​គុយ​ នៅ​ក្បែ​នោះ​ហើយ​មាន​ផ្សែងហុយ​ចូល​ទៅ​ក្នុង​រោងចក្រ​ទើប​បណ្តាល​ឱ្យ​មានរឿង​បែប​នេះ​។​

កម្មការិនី​ម្នាក់​ទៀត​ឈ្មោះ​ស្រី​ យ៉ា​ បានឱ្យ​ដឹង​ដែរ​ថា​រោងចក្រ​មួយ​នេះ​ជា​រឿយៗ​តែងតែ​ពុល​សន្លប់​ជាប់​ជា​និច្ច​ ឱ្យ​តែ​ថៅកែ​ដឹក​ក្រណាត់​ចូល​ថ្មីៗ​គឺ​តែង​មាន​ក្លិនឈួល​ពុល​យ៉ាងដូច​ឆ្នោះ​។​

បើ​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​ម្នាក់​បញ្ជាក់​ប្រាប់​ថា​ រោងចក្រ​មួយ​នេះ​កម្មករ​ពុល​សន្លប់​ប្រមាណ​៤​លើក​រួច​មក​ហើយ​ តែ​លើក​នេះ​កម្មករ​ក​ម្មា​ការ​នី​ពុល​តិច​ជាង​លើក​មុនៗ​ ព្រោះ​លើក​នេះ​ពុល​ដួល​សន្លប់​ជិត​៥០​នាក់​លើក​មុន​គឺ​រាប់រយ​នាក់​តែ​ការ​សន្និដ្ឋាន​លើក​នេះ​ប្រ​ហេ​ល​ពុល​ចេញពី​ក្លិន​ថ្នាំ​ដាក់​ក្នុង​ក្រណាត់​ច្រើន​ជាង​ពុល​ផ្សែង​ដុត​សំបក​កង់​ម៉ូតូ​។​

អ្វី​ដែល​មានការ​កត់សម្គាល់​ពេល​កម្មករ​ពុល​ក្អួត​សន្លប់​សន្តិសុខ​ឯកជន​របស់​រោងចក្រ​ម្នាក់​បាន​មក​រារាំង​អ្នក​យក​ព័ត៌មាន​នៅ​កន្លែង​ឃ្លាំង​ផ្ទុក​ក្រណាត់​ដោយ​គេ​គំរាម​ថាបើ​ហ៊ាន​ចូល​គេ​និង​វាយ​ខ្នោះ​បញ្ជូន​ឱ្យ​តុលាការ​ ហេតុនេះ​ហើយ​អ្នក​យក​ព័ត៌មាន​បាន​ផ្តិត​យក​រូបភាព​តែ​ខាង​មុខ​រោងចក្រ​ប៉ុណ្ណោះ​ ៕

64ytrjav

kvaa0ale

rkb4un4d