ព័ត៌មានទាន់ហេតុការណ៍៖

កម្មករសំណង់ម្នាក់មានទំនាស់តិចតួចក្នុងគ្រួសារក៏សម្រេចចិត្តចងកធ្វើអត្តឃាតតែម្តង

ខេត្តរតនគិរី៖  បុរសកម្មករសំណង់មា្នក់ មានទំនាស់តិចតួចក្នុងគ្រួសារ ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន​ឯងនឹងខ្សែអង្រឹង។

ហេតុការណ៍នេះ ភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង​១២និង៣៥នាទី ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលស្ថិតក្នុងភូមិអូរកន្សែង សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។

សមត្ថកិច្ច និងលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញា​រងបានចូលរួមពិនិត្យធ្វើកោសល្យវិច័យឃើញថា ពិតជាស្លាប់ដោយសារចងកពិតប្រាកដមែន។

ជនរងគ្រោះ​ឈ្មោះ ធឿន ដាណែត ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានទីលំភូមិ​កើតហេតុ​ខាងលើ​(ទើបតែមករស់នៅ)មានមុខរបរកម្មករសំណង់ ។​ តាមការសាកសួរគឺមានទំនាស់ក្នុងគ្រួសារបន្តិចបន្តួច ក៏សម្រេចចិត្តចងកធ្វើអត្តឃាតតែម្តង។​

​សមត្ថកិច្ចបានប្រគល់សាកសពឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ជីវ័ន្ត