ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ​ចំណាកស្រុក​ស៊ីឈ្នួល​ជីក​ រណ្ដៅ​ដី​ធ្វើ​របង​ផ្ទះ​គេ​បាន​ប្រទះ​ឃើញ​ គ្រាប់​បេ​៤១​ នៅ​ភូមិ​អូរ​ច្រាក​ណ្ដា​ល

ខេត្ដ​ប៉ៃលិន​ ៖​ កាលពី​វេលា​ម៉ោង​៨​ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៤​ ខែមករា​ ឆ្នាំ​ ២០១៥​ ស្ថិត​ក្នុង​ដី​ឡូត៍​មួយ​កន្លែង​ក្នុង​ ភូមិ​អូរ​ច្រាក​ណ្ដា​ល​ សង្កាត់​ទួល​ល្វា​ ក្រុងប៉ៃលិន​ ខេត្ដ​ប៉ៃលិន​ មាន​កម្មករ​ ស៊ីឈ្នួល​ជីករណ្ដៅ​ដី​ធ្វើ​របង​ផ្ទះ​បាន​ប្រទះ​ឃើញ​គ្រាប់​បេ​៤១​ចំនួន​មួយ​គ្រាប់​ដែល​កប់​ក្នុង​ដី​សង្ស័យ​សល់​ពី​សម័យ​សង្គ្រាម​បណ្ដាល​ឱ្យ​ភ្ញាក់ផ្អើល​ដល់​សមត្ថកិច្ច​និង​ ប្រជាពលរដ្ឋ​ ។​

​បុរស​ដែល​ជីក​ប្រទះ​ឃើញ​គ្រាប់​បេ​៤១​ ឈ្មោះ​ ប៉ែន​ ធី​ អាយុ​២៧​ឆ្នាំ​ ជា​កម្ម​ ករ​សំណង់​មានស្រុក​កំណើត​នៅ​ខេត្ដ​កំពង់​ ឆ្នាំង​ បច្ចុប្បន្ន​ស្នាក់​នៅ​ភូមិ​កើតហេតុ​ ខាងលើ​។​ ចំណែក​ម្ចាស់​ដី​ឈ្មោះ​ សុខ​ ភេទ​ប្រុស​ អាយុ​៥១​ឆ្នាំ​ ជា​កសិករ​មាន​ ទីលំនៅ​ភូមិ​អូរ​ច្រាក​ណ្ដា​ល​ សង្កាត់​ទួល​ ល្វា​ ក្រុងប៉ៃលិន​ ខេត្ដ​ប៉ៃលិន​ ។​

​ប្រភព​ពី​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​បានឃើញ​ កម្មករ​ប្រមាណ​៥​ទៅ​៦​នាក់​ មក​ជីកដី​ធ្វើ​ របង​ផ្ទះ​ឱ្យ​គេ​ លុះ​ជីក​បាន​៨​រណ្ដៅ​ក៏​ប្រទះ​ ឃើញ​គ្រាប់​បេ​៤១​ប្រវែង​០,៥​ម៉ែត្រ​កប់​ក្នុង​ដី​ដែល​មាន​ជម្រៅ​ប្រហែល​កន្លះ​ ម៉ែត្រ​បង្ក​ឱ្យ​កម្មករ​ភ័យ​ស្លុត​ទាំង​ព្រលឹង​ចុង​សក់​ ។​
​ប្រភព​បន្ដ​ថា​ ពេល​កម្មករ​ទាំងនោះ​ ឃើញ​គ្រាប់​ក៏​ទូរស័ព្ទ​ប្រាប់​សមត្ថកិច្ច​ ប៉ុស្ដិ៍​រួច​ក៏​ទូរស័ព្ទ​ទៅ​ម្ចាស់​ដី​ឱ្យ​ដឹង​ហើយ​ពេល​សមត្ថកិច្ច​ប៉ុស្ដិ៍​មក​ដល់​បាន​ហាម​ ប្រជាពលរដ្ឋ​មិន​ឱ្យ​ចូល​ជិត​នោះ​ទេ​ដោយ​ ទុក​ឱ្យ​ជំនាញ​ជា​អ្នក​ពិនិត្យ​និង​យក​ចេញ​ ។​

​ប្រភព​ដដែល​បាន​បន្ដ​ទៀត​ថា​ ដី​នៅ​ ចំណុច​នេះ​កាលពីមុន​ជា​កន្លែង​ដែល​ មាន​គ្រាប់​គ្រប់​ប្រភេទ​សេសសល់​ពី​ សង្គ្រាម​ប៉ុន្ដែ​រយៈពេល​កន្លង​មក​គឺ​មិន​ បញ្ហា​នោះ​ទេ​ព្រោះ​ខាង​ស៊ី​ម៉ាក់​បាន​ដោះ​ គ្រាប់​ផ្សេងៗ​នៅ​សល់​ដែរ​ ។

​លោក​ អ៊ុ​ក​ សុធា​ មេ​ប៉ុស្ដិ៍​រដ្ឋបាល​ ទួល​ល្វា​បានឱ្យ​ដឹង​ថា​ គ្រាប់​ដែល​កម្មករ​ ជីក​ប្រទះ​ឃើញ​នេះ​ជា​ប្រភេទ​គ្រាប់​បេ​ ៤១​ហើយ​ម្ចាស់​ដី​បាន​ដក​យក​ចេញពី​ក្នុង​ដី​តែ​គ្រាប់​នេះ​ដូច​ជា​ស្អុយ​លែង​មាន​ គុណភាព​ទៅ​ហើយ​រង់ចាំ​ប្រគល់​ឱ្យ​ជំនាញ​ យក​ទៅ​ចាត់ចែង​កម្ទេច​ចោល​ ៕
1