ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ​ឡឥដ្ឋ​លើកគ្នា​៩​នាក់​គប់​ទៅ​លើ​គូរ​ទំនាស់​បណ្តាល​ឲ្យ​​មាន​អ្នក​របួស​និង​ខូចខាត​ទ្រព្យសម្បត្តិ​

ខេត្តកណ្តាល​ ៖​ កម្មករ​ឡឥដ្ឋ​១​ក្រុម​មាន​គ្នា​៩​នាក់​បាន​យក​ដុំឥដ្ឋ​គប់​ទៅ​លើ​គូរ​ទំនាស់​ដែល​ជា​កម្មករ​ឡឥដ្ឋ​ដូច​គ្នា​ បណ្តាល​ឲ្យ​មាន​អ្នក​របួស​និង​ខូចខាត​ទ្រព្យសម្បត្តិ​យ៉ាងដំណំ​តែ​ភាគី​ដៃដល់​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​ចាប់ខ្លួន​បាន​២​នាក់​ក្នុង​ចំណោម​គ្នា​៩​នាក់​ ។​

អំពើ​ហិង្សា​គប់​ប្រហារ​គ្នា​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៥​ វេលា​ម៉ោង​២០​ និង​៤៥​នាទី​ ស្ថិត​ក្នុងភូមិ​ទេព​មន្ត្រី​ ឃុំ​ព្រះ​ប្រសប់​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ ។​

​មន្ត្រី​នគរបាល​ស្រុក​ខ្សាច់កណ្តាល​បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ឈ្មោះ​ ណាត​ វណ្ណ​:​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ជា​ ថៅកែ​ឡឥដ្ឋ​ (​រង​របួសស្រាល​ និង​ខូចខាត​ដំបូល​ឡឥដ្ឋ​)​ មាន​ទីលំនៅ​ក្នុងភូមិ​/​ឃ‌ុំ​កើតហេតុ​ខាងលើ​ និង​ម្នាក់​ទៀត​ឈ្មោះ​ ឡូត​ ឡែ​ន​ ភេទ​ប្រុស​ អាយុ​៥​ឆ្នាំ​ (​ រងរ​បួ​ស‌​ពកថ្ងាស់​មួ​យក​ន្លែ​ង‌​)​ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុង​ទីតាំង​ឡឥដ្ឋ​ឈ្មោះ​ណាត​ វណ្ណៈ​ ។​ ចំណែកឯ​ភាគី​បង្ករ​ហេតុ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នោះ​ទី​១-​ឈ្ម‌ោះ​ ឌឿ​ក​ ដា​រ៉ា​ ភេ​ទ‌​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរប​រ‌​កម្ម​ករ‌​ឡ​ឥ​ដ្ឋ‌​ មាន​ទីលំនៅ​ក្នុងភូមិ​ដងគោម​ ឃ‌ុំ​កោះ​ចិន​ ស្រុក​ពញាឮ​ ខេ​ត្ត‌​កណ្ដា​ល‌​ និង​ទី​២-​ឈ្មោះ​ផាត​ សុភ​ណ្ឌ័​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរប​រ‌​កម្មករ​ឡឥដ្ឋ​ មាន​ទីលំនៅ​ក្នុងភូមិ​ក្រាំង​ចិន​ ឃ‌ុំ​ក្រាំង​ចិន​ ស្រុ​ក‌​ពាម​ជ​រ‌​ ខេ​ត្ត‌​ព្រ‌ៃ​វែង​ ។​

​ប្រភព​ដដែល​បាន​បន្ត​ថា​ នៅ​មុន​ពេល​កើតហេតុ​បក្ខពួក​ភាគី​បង្កហេតុ​ម្នាក់​បាន​ទៅ​បន្ទោបង់​នៅ​លើ​ដី​ក្នុង​ទីតាំង​ឡឥដ្ឋ​របស់​ជន​រង​គ្រោះ​ ខណៈនោះ​កម្មករ​ល​ឥដ្ឋ​ជន​រង​គ្រោះ​បាន​ប្រាប់​ទៅ​កាន់​ជនសង្ស័យ​ថា​ បន្ទោបង់​ពាស់​វាល​ពាស​កាល​អ​ញ្ចឹ​ង​វា​ជះក្លិន​ស្អុយ​ខ្លាំង​ណាស់​ ។​ បន្ទាប់​ពី​បានឮ​យ៉ាង​ដូច្នេះ​បក្ខពួក​ជនសង្ស័យ​បាន​ឆ្លើយ​ថា​ខ្ញុំ​បន្ទោបង់​លើ​ដី​ថៅកែ​ខ្ញុំ​ទេ​ ក្រោយ​ពី​និយាយ​ចប់​ជនសង្ស័យ​ក៏​បាន​លើកគ្នា​ប្រមាណ​៩​នាក់​ យក​ដុំឥដ្ឋ​គប់​ទៅ​លើ​ភាគី​ជន​រង​គ្រោះ​ បណ្តាល​ឲ្យ​មាន​អ្នក​របួស​ និង​រង​ការ​ខូចខាត​ទ្រព្យសម្បត្តិ​តែ​ម្តង​ ។​

​ក្រោយ​ពី​មាន​ហេតុការណ៍​កើតឡើង​ថៅកែ​ឡឥដ្ឋ​រង​គ្រោះ​បាន​ទំនាក់ទំនង​ទៅ​កាន់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​តាម​ទូរស័ព្ទ​ រហូត​ឈាន​ដល់​ចាប់ខ្លួន​បក្ខពួក​ក្រុម​ជនសង្ស័យ​បាន​២​នាក់​ បញ្ជូន​ទៅ​កាន់​អធិការដ្ឋាន​នក​របាល​ស្រុក​ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​ច្បាប់​ ខណៈ​ជនសង្ស័យ​ទាំង​៧​នាក់​ទៀត​រត់គេច​ខ្លួន​ ៕

107319_img-20150130-wa0027-2

154276_img-20150130-wa0023