ព័ត៌មានទាន់ហេតុការណ៍៖

កម្មករ រោងចក្រសេងយ៉ាវព្រមចូលបម្រើការងារវិញហើយ

ខេត្តស្វាយរៀង: នៅព្រឹកថ្ងៃសុក្រ ១៤រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨ ក្រុមកម្មករកម្មការិនីរោងចក្រសេងយ៉ាវប្រមាណ១៤០០នាក់បានព្រមចូលបម្រើការងារវិញហើយ ខណះការផ្សះផ្សាទទួលបានជោគជ័យទាមទារ១៥ចំណុចនោះ ។

យោងតាមមន្ត្រីមន្ទីការងារបណ្ដុះបណ្ដាល និងវិជ្ជាជីវះខេត្តស្វាយរៀងបានអោយដឹងថា ចាប់ពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ រហូតមកដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៨នេះ ក្រុមកម្មករកម្មការិនីយល់ព្រមចូលការវិញហើយ ដោយមានការចូលរួមដោះស្រាយពីលោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង មន្ទីរការងារបណ្តុះបណ្តាលវិជ្ជាជីវៈ រួម និងមន្ទីរស្ថាប័ន ដែលមានការពាក់ព័ន្ធផងដែរ ។

បើតាមលោក សួស សេង ប្រធានសហព័ន្ធសហជីពខ្មែរជួយខ្មែរ ប្រចាំតំបន់ខេត្តស្វាយរៀង បានឲ្យដឹងថា លទ្ធផលនៃការផ្សះផ្សារភាគីទាំង២ ព្រមប្រៀងគ្នា១៥ចំណុចដូចតទៅ ៖

ទី១. ភាគីខាងរោងចក្រព្រមព្រៀងគ្នាដោយចេញក្រដាសព្រមាន និងមានមូលហេតុត្រឹមត្រូវមុន និងបញ្ឈប់កម្មករណាក់ម្នាក់ ។

ទី២.ភាគីទាំង២បានព្រមព្រៀងគ្នាក្រុមហ៊ុន និងផ្តល់ប្រាក់ឈ្នួលនិតប្រាក់អត្ថប្រយោជន៍ផ្សេងៗជួនចំពោះកម្មករនិយោជិតដែលមានឈ្មោះក្នុងបញ្ជីចូលរួមពិធីសំណេះសំណាលជាមួយលោកស្រីកិត្តិសង្គបណ្ឌិត ម៉ែន សំអន ។

ទី៣. ភាគីទាំង២បានព្រមព្រៀងគ្នាដោយក្រុមហ៊ុន និងរៀបចំបន្ទប់ទឹកអោយមានអនាម័យមានទឹកប្រើប្រាស់គ្រប់គ្រាន់ និងមានសាប៊ូសម្រាប់កម្មករនិយោជិតលាងដៃ ដោយពេលមានបញ្ហាសូមអោយកម្មកររាយការណ៍ជូនអ្នកអនាម័យ ដើម្បីក្រមហ៊ុនដោះស្រាយជូន ។

ទី៤.ភាគីទាំង២ បានព្រមព្រៀងគ្នាដោយក្រុមហ៊ុន និងដាក់ឲ្យមានថ្នាំពេទ្យគ្រប់គ្រាន់ និងមានគ្រូពេទ្យប្រចាំការគ្រប់ម៉ោង ដែលកម្មករនយោជិតធ្វើការ ។

ទី៥. ភាគីទាំង២ព្រមព្រៀងគ្នាដោយក្រុមហ៊ុន និងធ្វើការបន្ថែមម៉ោងឈរលើគោលការណ៍ស្ម័គ្រចិត្ត និងគ្មានការបង្ខិតបង្ខំហើយគ្មានគុំគួនកម្មករ និងមិនមានការគៀបសង្កត់កម្មករនិយោជិតណាម្នាក់ឡើយករណីថែមម៉ោងនៅថ្ងៃសៅរ៍ និងថ្ងៃចុងខែក្រុមហ៊ុន និងលុបចោលមិនឲ្យមានការបន្ថែមម៉ោងទៀតទេ ។

ទី៦. ភាគីទាំង២ព្រមព្រៀងគ្នាដោយរក្សាចំនួនផលិតនៅដដែលករណីកម្មករណាម្នាក់ធ្វើមិនដល់ចំនួនគោលដៅក្រុមហ៊ុនមិនមានការព្រមានឬបញ្ឈប់កម្មករនោះទេដោយក្រុមហ៊ុន និងរកវិធីសាស្ត្រណាមួយដើម្បីបង្រៀនកម្មករនិយោជិតឲ្យព្យាយាមធ្វើឲ្យបានដល់គោលដៅ ។

ទី៧.ក្រុមហ៊ុនមិនអាចផ្តល់ជួនប្រាក់ជំនាញជូនកម្មករនិយោជិតគ្រប់ផ្នែកដូចជំនាញម៉ាស៊ីនបានទេ ដោយភាគីទាំង២បានព្រមព្រៀងគ្នា បើនៅពេលណាក្រុមហ៊ុនមានតម្រូវការកម្លាំងកម្មករនិយោជិតបន្ថែមនៅផ្នែកម៉ាស៊ីនក្រុមហ៊ុន និងរើសយកកម្មករនិយោជិតដែលបម្រើការងារនៅក្នុងក្រុមហ៊ុនផ្ទាល់ ។

ទី៨.ក្រុមហ៊ុនមិនត្រូវតឹងតែងចំពោះការសុំច្បាប់របស់កម្មករនិយោជិតណាម្នាក់ឡើយអោយតែមានមូលហេតុច្បាស់លាស់ ។

ទី៩. ក្រុមហ៊ុន និងផ្តល់ប្រាក់ឈ្នួលជូនបងប្អូនកម្មករនិយោជិតដែលទៅបោះឆ្នោតនៅថ្ងៃទី២០ដល់ថ្ងៃ៣០ ខែកក្កដា ឆ្នាំ២០១៨ ស្របតាមការប្រកាសរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ។

ទី១០. ភាគីទាំង២បានព្រមព្រៀងគ្នាដោយក្រុមហ៊ុន និងអនុវត្តចំពោះកម្មករនិយោជិតសាកល្បងដែលធ្វើការបានរយះពេល២ខែក្រុមហ៊ុន និងធ្វើកិច្ចសន្យាពេញសិទ្ធិជូន ។

ទី១១. ភាគីក្រុមហ៊ុនយល់ព្រមឲ្យកម្មការិនីមានផ្ទៃពោះចាប់ពី៣ខែឡើងទៅអាចទៅពិនិត្យផ្ទៃពោះក្នុង១ខែបាន១ថ្ងៃដោយរក្សាប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនប៉ុន្តែត្រូវមានលិខិតបញ្ជាក់ពិនិត្យផ្ទៃពោះពីគ្រូពេទ្យផ្លូវការ ។

ទី១២.ក្រុមហ៊ុនមិនផ្តល់ប្រាក់ឈ្នួលនៅថ្ងៃកម្មវិធីសំណេះសំណាលរបស់សម្តេចតេជោ ហ៊ុន សែន នៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ជូនទេដោយសារមិនមែនជាថ្ងៃដែលក្រុមហ៊ុនត្រូវចូលរួម ហើយមូលហេតុដែក្រុមហ៊ុនអោយឈប់គឺពាក់ព័ន្ធ និងមធ្យោបាយធ្វើដំណើរ ។ ភាគីទាំង២បានព្រមព្រៀងគ្នានៅពេលដែលមានមូលហេតុដូចនេះកើតឡើង ក្រោយៗទៀតក្រុមហ៊ុន និងអនុវត្តតាមគោលការណ៍ដោយអោយប្រើប្រាស់បំណាច់ឆ្នាំ ចំពោះអ្នកគ្មានបំណាច់ឆ្នាំក្រុមហ៊ុន និងអោយខ្ចីប្រើប្រាស់បំណាច់ឆ្នាំ ។

ទី១៣. ក្រុមហ៊ុនមិនបានហាមឃាត់ ឬតឹងតែងចំពោះកម្មករនិយោជិតក្នុងប្រើប្រាស់ការឈប់សម្រាកប្រចាំឆ្នាំនៅពេលមានធូរៈផ្សេងៗនោះទេ ។

ទី១៤.ភាគីក្រុមហ៊ុនយល់ព្រមធ្វើកិច្ចសន្យាការងារជូនកម្មករនិយោជិតពេញសិទ្ធិមានរយៈពេល៦ខែម្តង ។

ទី១៥.នៅក្នុងពេលកូដកម្មភាគីទាំង២បានឯកភាពគ្នាដូចខាងក្រោម៖នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៨ភាគីក្រុមហ៊ុនរក្សាទុកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជួនបងប្អូនកម្មករជួន១០០%៕ យឹម សុថាន