ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនីរោងចក្រកាត់ដេរ មិនដឹងតូចចិត្តរឿងអីលេបថ្នាំសម្លាប់ខ្លួនតែមិនបានសម្រេច

ខេត្តកំពង់ឆ្នាំង៖ កម្មការិនីរោងចក្រកាត់ដេរម្នាក់ មិនដឹងជាតូចចិត្តរឿងអី ស្រាប់តែប៉ុនប៉ងធ្វើអត្តឃាត ដោយលេបថ្នាំ តែត្រូវបានសាច់ញាតិនិងអ្នកជិតខាងដឹកយកទៅ សង្រ្គោះនៅមន្ទីរពេទ្យទាន់ពេល ។

ហេតុការណ៍នេះ បានកើតឡើងនៅ ថ្ងៃ ចន្ទ ៣ រោច ខែ ទុតិយាសាឍ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៨ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតក្នុងភូមិអន្លុងត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

នគរបាល ស្រុកកំពង់ត្រឡាច បានឲ្យដឹងថា នារីរងគ្រោះឈ្មោះ ចន្ថា អាយុ១៨ឆ្នាំ ជាកម្មការិនីរោងចក្រ រស់នៅភូមិអន្លុងត្នោត ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ គេមិនដឹងពីមូលហេតុច្បាស់ថា នារីរងគ្រោះខាងលើជ្រើសរើសយកការលេបថ្នាំសម្លាប់ខ្លួនឯង នៅក្នុងបន្ទប់ជួលម្នាក់ឯងដោយថ្នាំពេទ្យជាច្រើនគ្រាប់នោះទេ។ តែគេសង្ស័យថា ទំនងនាងមានវិបត្តិក្នុងគ្រួសារទើបហ៊ានធ្វើដូច្នេះ ហើយអ្វីដែលជាសំណាងល្អនោះនាងត្រូវបានមិត្តភក្តិ និងអ្នកជិតខាងដឹងមើលឃើញទាន់ក៏បាននាំគ្នាផ្អើលឆោឡោនាំគ្នាជួយ និងដឹងយកទៅកាន់មន្ទីរពេទ្យបង្អែក ស្រុកកំពង់ត្រឡាច ដើម្បីជួយសង្គ្រោះទាន់ពេលវេលាកុំអីជីវិតនាងបាត់បង់ទៅហើយ។

យ៉ាងណាក្រុមគ្រួពេទ្យបានជួយសង្គ្រោះបានផុតពីសេចក្តីស្លាប់ហើយឲ្យនាងត្រឡប់ទៅផ្ទះវិញហើយ តែនាងមិនព្រមនិយាយប្រាប់ពីមូលហេតុនៃការប៉ុនប៉ងលេបថ្នាំសម្លាប់ខ្លួននោះ ឡើយនោះឡើយ ៕ សហការី