ព័ត៌មានទាន់ហេតុការណ៍៖

កម្មការិនី​ម្នាក់​សង្ស័យ​ពុល​ថ្នាំ​ជ្រ​លុក​កំណាត់​ដួល​សន្លប់​ក្នុង​រោងចក្រ​វ៉ា​យ​ធី​ស៊ី​

ខេត្តកំពង់ស្ពឺ​៖​កម្មការិនី​រោងចក្រ​វ៉ា​យ​ធី​ស៊ី​ ម្នាក់​បាន​ដួល​សន្លប់​ពេល​បំពេញការងារ​ សង្ស័យ​ពុល​ថ្នាំ​ជ្រ​លុក​កំណាត់​ ហើយ​ត្រូវ​បាន​ខាង​ក្រុមហ៊ុន​ដឹក​យក​មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ​កាល​វេលា​ម៉ោង​៧​នឹង​២០​នាទី​ព្រឹក​ថៃ្ង​ទី​១១​ខែកុម្ភៈ​ឆ្នាំ​២០១៥​។​

​កម្មការិនី​ដែល​ដួល​សន្លប់​នោះ​ឈ្មោះ​អ៊ុ​ក​ធី​ដា​អាយុ​២៣​ឆ្នាំ​ធ្វើការ​នៅ​ផ្នែក​ដេរ​ រស់នៅ​ក្នុងភូមិ​ក្ដុល​ ឃុំ​ក្រាំង​អំពិល​ ស្រុក​សំរោង​ទង​ខេត្តកំពង់ស្ពឺ​។​
​គួរ​បញ្ជាក់​ថា​ទីតាំង​រោងចក្រ​ វ៉ា​យ​ ធី​ ស៊ី​ ស្ថិ​នៅ​ក្នុងភូមិ​ -​ ឃុំ​ វល្លិ​ស​ ស្រុក​សំរោង​ទង​ហើយ​បើ​តាម​សម្ដី​របស់​កម្មការិនី​ម្នាក់​ជា​មិត្តភក្តិ​នារី​រង​គ្រោះ​និយាយ​ថា​នៅ​មុន​ពេល​កើតហេតុ​នារី​រង​គ្រោះ​បាន​ចូល​ទៅ​បំពេញ​កា​ងារ​ដូច​សព្វដង​ ស្រាប់តែ​ព្រឹក​កើតហេតុ​នាង​បាន​ដួល​សន្លប់​តែ​ម្តង​សង្ស័យ​ពុល​ថ្នាំ​ជ្រ​លួ​ក​កំណាត់​បង្ក​ ការ​ភ្ញាក់ផ្អើល​ដល់​កម្មករ​ដែល​កំពុង​តែ​ធ្វើការ​ហើយ​ពេល​នោះ​ខាង​ក្រុមហ៊ុន​បាន​បញ្ជូន​មក​សង្គ្រោះ​ ។​

​មិត្តភក្ដិ​កម្មការិនី​រង​គ្រោះ​បាន​បន្ត​ទៀត​ថា​ នារី​រង​គ្រោះ​ធ្វើការ​ថែម​ម៉ោង​ច្រើន​ហើយ​គួប​ផ្សំ​សុខភាព​មិនសូវ​ល្អ​ផង​ក៏​ពុល​ថ្នាំ​ជ្រ​លួ​ក​កំណាត់​ ដូ​សន្លប់​បែប​នេះ​។​

ប្រភព​ពី​កម្មករ​បម្រើ​ការងារ​នៅ​ក្នុង​រោងចក្រ​បាន​បង្ហើប​ឲ្យ​ដឹង​ថា​រោងចក្រ​ វ៉ា​យ​ ធី​ ស៊ី​ នេះ​រាល់ថ្ងៃ​មាន​កម្មករ​ កម្មការិនី​ដួល​សន្លប់​មិន​ក្រោម​៣-៤​នាក់​ទេ​ដោយសារ​កន្លែង​ទុកដាក់​កំណាត់​មិន​មាន​បច្ចេកទេស​៕

Bunna_18