ព័ត៌មានទាន់ហេតុការណ៍៖

កម្មក​រថយន្ត​លាយ​ស៊ីម៉ង់​តិ៍​ម្នាក់​ត្រូវ​ភ្លើង​តង់ស្យុង​ខ្ពស់​ឆក់​រង​របួសធ្ងន់​

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​ ៖​ កម្មករ​ម្នាក់​ ធ្វើ​ការងារ​តាម​រថយន្ត​បាញ់​លាយ​ស៊ីម៉ង់ត៍​ របស់​ក្រុមហ៊ុន​ (REC)​ ត្រូវ​ចរន្ត​ភ្លើង​តង់ស្យុង​ខ្ពស់​ ឆ្លង​ឆក់​បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ត្រូវ​បាន​គេ​ដឹក​យក​ទៅ​ សង្គ្រោះ​ជីវិត​នៅ​ មន្ទីរពេទ្យ​ខណៈ​ជន​រង​គ្រោះ​កំពុង​តែ​ធ្វើ​ការងារ​បាញ់​លាយ​ស៊ីម៉ង់ត៍​ហើយ​ដៃ​ បំពង់​ប្រមោយ​រថយន្ត​បាញ់​ស៊ីម៉ង់ត៍​ជិត​ប៉ះ​និង​ខ្សែភ្លើង​តង់ស្យុង​ខ្ពស់​ បណ្តាល​ឱ្យ​ឆ្លង​ចរន្ត​ឆក់​ ជន​រង​គ្រោះ​ ។​

​ហេតុការណ៍​កើតឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ភូមិ​រោល​ជ្រូក​ ឃុំ​ជប់​វ៉ា​រី​ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ​ ។​

​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ សង​ សុ​រិ​ន​ អាយុ​២២​ឆ្នាំ​ រស់នៅ​ស្រុក​ស្រីស្នំ​ ខេត្តសៀមរាប​ ជន​រង​គ្រោះ​គេ​ឃើញ​រង​របួសធ្ងន់​ត្រង់​ប្រអប់ដៃ​ទាំង​ពីរ​ និង​រោល​ឆេះ​ខ្មៅ​ ប្រអប់ជើង​ ទាំង​សងខាង​នោះ​ផង​ដែរ​ ។​

​ ​បើ​តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ប៉ុស្តិ៍​ឃុំ​ជប់​វ៉ា​រី​ប្រាប់​ឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​ឃើញ​ជន​រង​គ្រោះ​បាន​ធ្វើ​ដំណើរ​តាម​រថយន្ត​បាញ់​លាយ​ស៊ីម៉ង់ត៍​របស់​ក្រុមហ៊ុន​ (REC)​ ជាមួយ​និង​អ្នក​បើករថយន្ត​ម្នាក់​ទៀត​ ដែល​មាន​គ្នា​២​នាក់​ បាន​មក​បាញ់​ស៊ីម៉ង់ត៍​ចាក់​បេតុង​ ប្លង់​សេ​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ចំណុច​ខាងលើ​។​ លុះ​ការងារ​បាញ់​ចាក់​ស៊ីម៉ង់ត៍​រួច​ហើយ​ តៃកុង​ រថយន្ត​បាន​បញ្ជា​បំពង់​ប្រមោយ​បាញ់​លាយ​ស៊ីម៉ង់ត៍​ចេញពី​កន្លែង​ចាក់​ប្លង់​សេ​ផ្ទះ​ ហើយ​ ស្រាប់តែ​បំពង់​ប្រមោយ​នោះ​គេ​ឃើញ​នៅ​ប្រហែល​ប្រវែង​៣០​ cm​ ទៅ​ប៉ះ​នឹង​ ខ្សែភ្លើង​ដែល​ មាន​តង់​ខ្យុ​ង​ខ្ពស់​ ហើយ​ក៏​ធ្វើ​ឱ្យ​ឆ្លង​ចរន្ត​ ទៅ​ឆក់​ជន​រង​គ្រោះ​កំពុង​តែ​កាន់​សោ​ដោះ​បំពង់​ ប្រមោយ​បណ្តាល​ឱ្យ​ទទួល​រង​បួស​ធ្ងន់​ ។​

ក្រោយ​ពី​កើតហេតុ​នោះ​ ភ្លាម​ជន​រង​គ្រោះ​ត្រូវ​បាន​ គេ​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ព្រះនេត្រព្រះ​ លុះ​គេ​ឃើញ​ជន​ រង​គ្រោះ​មាន​អាកា​រៈ​ធ្ងន់​ពេក​ ក៏​បាន​ដឹក​បញ្ជូន​មក​កាន់​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​ ជប៉ុន​ ស្រុក​មង្គលបុរី​ ។​ ជន​រង​គ្រោះ​មក​ដល់​ពេល​នេះ​គេ​ពុំ​ទាន់​ដឹង​ថា​ ក្រុម​គ្រូពេទ្យ​ជួយ​សង្គ្រោះ​ ជីវិត​គេច​ផុត​ពី​សេចក្តីស្លាប់​ឬ​យ៉ាងណា​នោះ​ទេ​ ៕​ វិច្ឆិកា​

Vicheka001-(3)

Vicheka001-(2)

Vicheka001-(1)

Vicheka001


ចែករំលែក៖