ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

កម្មវិធី ABC Exceptional Night ជាមួយកញ្ញា ឱក សុគន្ធកញ្ញា

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ ស្រាបៀរ ABC អិចស្ត្រាស្តោត បានបន្តរៀបចំកម្មវិធី ABC EXCEPTIONAL NIGHT នៅទីតាំង 57 Route Pub ដោយមានការអញ្ជើញចូលរួមសម្តែងពីកំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា ដែលបានផ្តល់បទពិសោធន៍ដ៏ល្អឯកជូនដល់អតិថិជនជាច្រើន។

កម្មវិធីរាត្រីដ៏គួររំភើបនេះមានការសម្តែងដ៏ពិសេសអស្ចារ្យពីកំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំព្រះរាជាណាចក្រកម្ពុជា កញ្ញា ឱក សុគន្ធកញ្ញា និងក្រុមតារាបង្ហាញម៉ូតរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត ព្រមទាំងកម្មវិធីសប្បាយៗជាច្រើនទៀត។ មិនត្រឹមតែប៉ុណ្ណោះអតិថិជនរបស់ស្រាបៀរ ABC អិចស្ត្រាស្តោត បានភ្លក់នូវរសជាតិថ្មីពីការលាយបញ្ជូលគ្នាស្រាក្រឡុក ABC អិចស្ត្រាស្តោតពីសំណាក់អ្នកក្រឡុកស្រាដ៏ជំនាញ ។

កម្មវិធី ABC EXCEPTIONAL NIGHT គឺជាផ្នែកមួយនៃយុទ្ធនាការ “ជាឧត្តមភាពដ៏ល្អឯក” របស់ ស្រាបៀរ ABC អិចស្ត្រាស្តោត ដែលផ្តល់នូវអំណរសារទរដល់ប្រជាពលរដ្ឋកម្ពុជាដែលទទួលបានជោគជ័យដោយបានបង្ហាញពីចំណុចខ្លាំង ចំណេះដឹង និងសមិទ្ធផលរបស់ខ្លួននៅក្នុងវិស័យសិល្បៈ ពាណិជ្ជកម្ម និងការកសាងសហគមន៍។

ABC អិចស្ត្រាស្តោត នៅតែជាម៉ាកសញ្ញាស្រាបៀរទឹកខ្មៅលំដាប់ថ្នាក់អន្តរជាតិដែលឈានមុខគេគ្មានគូបៀបនៅលើទីផ្សារស្រាបៀរទឹកខ្មៅគុណភាពខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជា ដែលអតិថិជនជ្រើសរើសយកមកទទួលទាន”ក្រេបរសជាតិដ៏ល្អឯក” នៃស្រាបៀរទឹកខ្មៅ ដែលផលិតពីគ្រឿងផ្សំមានគុណភាពខ្ពស់បំផុត និងបានឈ្នះពានរង្វាន់ជាច្រើន ជាពិសេសជាកំពុងទទួលបានការគាំទ្រកាន់តែខ្លាំងឡើងពីស្រទាប់យុវវ័យ មជ្ឈដ្ឋានសិល្បករ និងពាណិជ្ជករលំដាប់ថ្នាក់ខ្ពស់។

កម្មវិធី ABC EXCEPTIONAL NIGHT នឹងបន្តប្រារព្ធធ្វើឡើងនៅ The Storm Pub & Restaurantនៅថ្ងៃសុក្រ ទី ២០ ខែមេសាខាងមុខនេះ ដោយមានការអញ្ជើញចូលរួមសម្តែងពីលោក ដួង វីរះសិទ្ធ។

សូមចូលរួមឲ្យបានច្រើនកុះករដើម្បីទទួលបានបទពិសោធន៍ដ៏ល្អឯកពី ABC អិចស្ត្រាស្តោត!

ចំពោះព័ត៌មានបន្ថែមអំពីកម្មវិធីពិសេសនេះ ចូលទៅកាន់គេហទំព័រផ្លូវការ៖https://www.facebook.com/ABC.ExtraStoutCambodia/

សូមរីករាយទទួលទាន ABC អិចស្ត្រាស្តោត ដោយការទទួលខុសត្រូវ!

អត្ថបទ៖ ថម សន