ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថបង្រ្កាបគំនរឈើអារជិត ៣០០ដុំនោះហើយខណៈអាជ្ញាធរមានសមត្តកិច្ចមូលដ្ឋានមិនបង្រ្កាប

ខេត្តពោធិ៍សាត់៖ កម្លាំងកងរាជអារវុធហត្ថលើផ្ទៃប្រទេស ខេត្តពោធិ៍សាត់ មូលដ្ឋានស្រុកវាលវែង សហការគ្នាចុះបង្រ្កាប់បទល្មើសធនធានធម្មជាតិ(ព្រៃឈើ) ខណៈដែលអាជ្ញាធរមានសមត្តកិច្ចមិនបង្រ្កាប នៅគ្រាដែលប្រជាពលរដ្ឋបានប្រទះឃើញគំនរឈើអារនោះ ក៍បានរាយការណ៍ប្រាប់កាលពីប៉ុន្មានថ្ងៃមុន ហើយប្រព័ន្ធផ្សព្វផ្សាយក៍ចេញផងនោះ។

ប្រតិបត្តិការខាងលើធ្វើឡើងនារសៀលថ្ងៃអាទិត្យ ៨កើត ខែស្រាពណ៍ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៨ ត្រង់ចំណុចភ្នំតូចមួយដែលគេជីកយកអាចម៍ដីគ្រោះក្រហម ខាងត្បូងផ្លូវជាតិលេខ៥៥ចម្ងាយប្រមាណ ៣០០ម៉ែត្រ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកងកម្លាំងចុះប្រតិបត្តិការខាងលើបានឲ្យដឹងថា ខណៈពេលនេះពុំទាននិយាយអំពីលទ្ធផលបាននៅឡើយទេ ព្រោះកំពុងអនុវត្តនៅឡើយ៕ ប៉ឹម ពិន