ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាំខ្លួនលោកផ្កាយ១ ពេជ្រ ព្រហ្មមុន្នី មកកាន់សាលាដំបូង (មានវីដេអូ)

ភ្នំពេញ៖ កាលពីវេលាម៉ោង ១៧និង៤០នាទីល្ងាច ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ កម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានឃាត់ខ្លួន លោកផ្កាយ១ ពេជ្រ ព្រហ្មមុន្នី បញ្ជូនមកកាន់សាលាដំបូងរាជធានីភ្នំពេញ អនុវត្តតាមបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការ លោក លី សុខផាន់ណា។

ករណីឃាត់ខ្លួនលោកផ្កាយ១ ពេជ្រ ព្រហ្មមុន្នី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហុង វិណុល ស្នងការស្នងការដ្ឋានព័ត៌មាន និងសន្តិសុខ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយមានការចូលរួមពីលោកវរសេនីយ៍ឯក ទូច គង្គា នាយការិយាល័យព័ត៌មានទូទៅ បានឃាត់ខ្លួនជនត្រូវចោទ នៅចំណុចផ្លូវចូលប្រាសាទនាងខ្មៅ ស្ថិតក្នុងភូមិរវៀង ឃុំចារ ស្រុកសំរោង ខេត្តតាកែវ។

កម្លាំងកងរាជអាវុធហត្ថ បាននាំជនត្រូវចោទភ្លាមៗ មកកាន់សាលាដំបូងរាជធានីភ្នំពេញ នៅវេលាម៉ោង ១៩និង២៥នាទី ដើម្បីឲ្យតំណាងអយ្យការ លោក លី សុផាន់ណា សាកសួរ៕

photo 1

photo 2

photo 3

photo 4

photo 5

photo 1

photo 2

photo 3

photo 4

photo 5