ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំចាប់ខ្លួនជនសង្ស័យចែកចាយគ្រឿងញៀនម្នាក់ និងគ្រឿងញៀន៥០កញ្ចប់

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី១៨ ខែមីនា ឆ្នាំ២០១៧ កម្លាំងកងរាជអាវុធហត្ថខេត្តសរុបចំនួន៦នាក់ រថយន្ត២គ្រឿង ដឹកនាំដោយលោក វរសេនីយ៍ឯក ឈុត ភិរាជ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្ត ចេញបង្ក្រាបករណីចែកចាយគ្រឿង ញឿននៅចំណចភូមិខោស ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថាជា លទ្ធផលកម្លាំងសមត្ថកិច្ចចាប់បានជនសង្ស័យចែកចាយគ្រឿងញៀនម្នាក់ឈ្មោះ ហឿ សុនាត ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិខោ ឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ ហើយ ក្រោយពេលឆែកឆេរ កម្លាំងរកឃើញគ្រឿងញៀន៥០កញ្ចប់ ក្នុងនោះមាន២កញ្ចប់ធំ និង៤៨កញ្ចប់តូច ។ លុយ៨៥ដុល្លារ, លុយរៀល១លាន១សែន៤រយរៀល ទូសព្ធ័ដៃ២គ្រឿង ជញ្ជីងថ្លឹង១ កាបូបលុយ១ អត្តសញ្ញាបណ្ណ័១ កូនសៀវភៅ២ក្បាល ដាវ១ដើម កាំបិតបុ័ងតោ៤ដើម កាំបិតមុខពីរ១ដើម កាំបិតចោះក្បាលដប ១ដើម ទុយយោ១ថង់ កាតគ្រីម៉ូតូ១សន្លឹក ម៉ូតូ c125 មួយគ្រឿង ពណ៌ខ្មៅសេរី ឆ្នាំ២០១៧ ។

NKD-36x6_outline

ក្រោយពីសមត្ថកិច្ចឃាត់បានជនសង្ស័យ រួមជាមួយវត្ថុតាង បច្ចុប្បន្នកំពុងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងដើម្បីចាត់វិធានការតាមច្បាប់ ៕ ប៊ុន រិទ្ធី

ae (1) ae (2) ae (3) ae (4)