ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងចម្រុះគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ ចុះឆែកឆេរទីតាំងសិប្បកម្មផលិតទឹកសៀង ទឹកម្ទេស ទឹកត្រីកោះកុង និង ប្រេងខ្យងមិនមានគុណភាព

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ កម្លាំងចម្រុះនៃគណៈកម្មាធិការបង្ក្រាបផលិតផលក្លែងក្លាយ បានចុះឆែកឆេរទីតាំងសិប្បកម្មផលិតទឹកសៀង ទឹកម្ទេស ទឹកត្រីកោះកុង និង ប្រេងខ្យងមួយកន្លែង ដែលមានយីហោ “ហូលាង” ស្ថិតនៅដីឡូត៍លេខ៣៤៤ ផ្លូវហាណូយ(១០១៩) សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ សង្ស័យគ្មានស្តង់ដារ បណ្តាលអោយប៉ះពាល់សុខភាពអ្នកបរិភោគ។

សមត្ថកិច្ចបានអោយដឹងថា៖ ម្ចាស់ទីតាំងមានឈ្មោះ ប៊ួយ ហូ ហើយម្ចាស់បានសុំច្បាប់តែ២មុខប៉ុណ្ណោះ តែផលិតលួចផលិតផលច្រើនមុខ។ សមត្ថកិច្ចបានបន្តថា៖ ម្ចាស់ទីតាំងបានផលិតរហូតដល់មាន ៤មុខ ក្នុងនោះមានទឹកសៀង ទឹកម្ទេស ទឹកត្រីកោះកុង និងប្រេងខ្យង ហើយពុំបានសុំចុះបញ្ជីផលិតផល (ចបផ)ជាមួយស្តង់ដារកម្ពុជាឡើយ។ ជាក់ស្តែងសមត្ថកិច្ចបាន ពិនិត្យឃើញនៅទីតាំងមានទម្ងន់សរុបប្រហែល ៩តោន និងបន្តយកទៅពិនិត្យពិសោធន៍ កសាងសសំណុំរឿងតាមនីតិវិធី៕ តុង សីហា

NKD-36x6_outline