ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងទាហានកូរ៉េខាងត្បូង អាមេរិក និងជប៉ុន សន្យាសហការគ្នាទប់ទល់កូរ៉េខាងជើង

ចែករំលែក៖

សារព័ត៌មានកូរ៉េខាងត្បូងបានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិអាមេរិកបានឲ្យដឹងថា មន្ត្រីយោធាអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង កាលពីថ្ងៃទី១៤ ខែតុលាបានឯកភាពគ្នា សហការទប់ទល់នឹងកូរ៉េខាងជើង ។ ទន្ទឹមនឹងនោះ ក៏បានអំពាវនាវឲ្យទីក្រុងព្យុងយ៉ាងរក្សាការអត់ធ្មត់ មិនត្រូវមានសកម្មភាពខ្វះការទទួលខុសត្រូវនោះឡើយ ។

នៅក្នុងសេចក្តីប្រកាស មេបញ្ចាការកងទ័ពអាមេរិក លោក Joseph F. Dunford និងសមភាគីកូរ៉េខាងត្បូង លោក Lee Sun Jin ព្រមទាំងជប៉ុន លោក Katsutoshi Kawano បានឈានដល់កិច្ចព្រមព្រៀងខាងលើនៅក្នុងជំនួបពិភាក្សាត្រីភាគីនៅទីក្រុងវ៉ាស៊ីនតោន ។

មន្ត្រីយោធាប្រទេសទាំងបី ក៏បានពិភាក្សាទៅលើការសាកល្បងគ្រាប់បែកបរមាណូរបស់កូរ៉េខាងជើង លើកទី៥ ក៏ដូចជាគម្រោងសាកល្បងជាបន្តទៀត ។

មន្ត្រីយោធាប្រទេសទាំងបីបានបញ្ជាក់ថា ការសាកល្បងគ្រាបបែកបរមាណូ គឺជាការបំពាន់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយប្រទេសទាំងនេះ នឹងសហការយ៉ាងជិតស្និទ្ធបំផុតសម្រាប់ទប់ទល់សកម្មភាពរបស់កូរ៉េខាងជើង ។

កិច្ចសហការរបស់ប្រទេសទាំងបីកើតឡើងក្នុងពេលដែលស្ថានភាពនៅឧបទ្វីបកូរ៉េកាន់តែតានតឹង ពីមួយថ្ងៃទៅមួយថ្ងៃ អាចផ្ទុះសង្គ្រាមកើតឡើងគ្រប់ពេលវេលា ៕ ម៉ែវ សាធី

161013-d-pb833-812 thaad-missile


ចែករំលែក៖