ព័ត៌មានទាន់ហេតុការណ៍៖
New Peace Studio

កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស បញ្ជូនខ្លួនមេខ្យល់នាំនារីទៅប្រទេសចិនបាន២នាក់បងប្អូនប្រុសស្រី ទៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៧កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៨ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់បងប្អូន ទៅអយ្យការអមការសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី ។

គួររំលឹកផងដែរ កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ តាមបណ្ដោយផ្លូវ២៧១ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះប្រតិបត្តិការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ ដែលជាមេខ្យល់ និងរំដោះជនរងគ្រោះបាន ៣នាក់ ដែលជាប់ពាក់ព័ន្ធទៅនឹងករណីជួញដូរមនុស្សឆ្លងដែនពីប្រទេសកម្ពុជា ទៅប្រទេសចិន។

ប្រតិបត្តិការនេះ ដោយមានការសម្របសម្រួល ពីលោក គុជ គីមឡុង ព្រះរាជអាជ្ញារង អយ្យកា អមសាលាដំបូងរាជធានីភ្នំពេញ និងមានការបញ្ជាផ្ទាល់ដោយ លោក ឩត្តមសេនីយ៍ត្រី ចាន់ កិត្តិខុម ស្នងការរងទទួលផែនការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ។

ជនសង្ស័យប្រុសស្រីមានឈ្មោះ ទី១ ឈ្មោះ ទេព ជី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ឃាត់ខ្លួននៅចំណុចហាងការហ្វេ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនសង្ស័យទី២ ឈ្មោះ ទេព សុគន្ធ ភេទស្រី ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ ឃាត់ខ្លួនចំណុចមុខរោងចក្រ ក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរ ជនសង្ស័យប្រុសស្រី២នាក់ត្រូវជាបងប្អូនបង្កើត និងមានជនសង្ស័យម្នាក់ទៀតត្រូវជាបងប្អូនជាជនសង្ស័យទាំង២នាក់ ដែរ គឺរស់នៅប្រទេសចិនចាំទទួលតែម្ដង។

តាមប្រភពព័ត៌មានអោយដឹងថា នៅមុនពេលឈានដល់ការឃាត់ខ្លួនជនសង្ស័យប្រុសស្រីទាំង២នាក់ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានធ្វើការស្រាវជ្រាវតាមជំនាញ អស់រយៈពេលជាច្រើនថ្ងៃ រហូតដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៨ ទើបចុះប្រតិបតិ្តការខ្លួនជនសង្ស័យទាំង២នាក់បងប្អូន នៅទីតាំងផ្សេងគ្នាដែរម្ដង។

តាមប្រភពព័ត៌មាននារីរងគ្រោះ បានរាប់រៀបប្រាប់ថា កាលពីថ្ងៃបុណ្យចូលឆ្នាំ រូបនាង បានស្គាល់គ្នាជាមួយស្រ្តីម្នាក់ (ខ្មែររស់នៅប្រទេសចិន) ដែលរស់នៅប្រទរសចិនបានមកលេងស្រុកខ្មែរ បានបបួលរូបនាងអោយទៅប្រទសចិន ងាយរកលុយ ហើយបើរូបនាងព្រមទៅ ពេលទៅដល់ប្រទេសចិន និងវេលុយអោយឪពុកម្ដាយនាង៣៥០០ដុល្លារតែម្ដង ពេលនោះ រូបនាងថាចាំគិតមើលសិន។ រយៈក្រោយមក ស្រ្តីរូបនោះ បានទាក់ទងមក បញ្ជុះបញ្ជូលរាល់ថ្ងៃ ថាបើ ព្រមទៅប្រទេសចិន រូបគាត់នឹងថែមលុយអោយច្រើនយ៉ាងនេះទៀត ស្ដាប់យូៗទៅ រូបភាព ក៏សម្រេចចិត្តថាទៅព្រោះ គិតថាចហ់បានលុយដើម្បីផ្ញើជូនឪពុកម្ដាយ។ បន្ទាប់មកទៀតពេលដែររូបនាងលើព្រមថាទៅ ស្រ្ដីរូបនោះ បានអោយប្អូនប្រុសរបស់គាត់ ឈ្មោះ ទេព ជី ទាក់ទងមកនាង ដើម្បីយកទៅធ្វើលិខិតឆ្លងដែន (ធ្វើ១ថ្ងៃយកតែម្ដង តម្លៃ២៣០$)។

សូមបញ្ជាក់ថា ជនសង្ស័យ ដែលនគរបាលឃាត់ខ្លួនខាងលើនេះ ដោយតែពួកគេមានគោលបំណងនាំនារីគ្រោះ ចេញទៅប្រទេសចិន តាមច្រកបាវិត ចូលប្រទេសវៀតណាម រួមឡើងយន្តហោះទៅប្រទេសចិនតែម្ដង។ ចំណែកនារីរងគ្រោះ ត្រូវបានកម្លាំងនគរបាលប្រគល់ជូនសង្គមកិច្ចដើម្បីធ្វើការអប់រំបន្ត ៕ ស តារា