ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌចំការមនឃាត់ខ្លួន បុរស២នាក់បងប្អូនជួញដូរគ្រឿងញ្ញៀនរួមនឹង​ ថ្នាំ១៣កញ្ចប់តូច

ភ្នំពេញ ៖ បងប្អូន២នាក់ជាអ្នកជួញដូរគ្រឿងញ្ញៀនត្រូវបានកម្លាំងនគរបាលខណ្ឌចំការមនឃាត់ខ្លួននិងដកហូតថ្នាំញៀនប្រភេទក្រាមសថ្លាបាន ១៣កញ្ចប់តូច និង ជញ្ជឹងសម្រាប់ថ្លឹងថ្នាំញ្ញៀន ១និង មូ៉តូហុងដាសេ ១២៥ ស៊េរីឆ្នាំ២០១៤ មួយគ្រឿងនាំយកទៅអធិការដ្ឋាននគរបាលខណ្ឌចំការមនកាលវេលាម៉ោង ៥និង ៣០នាទីល្ងាចថ្ងៃ ទី៨ ខែមិថុនា ឆ្នាំ២០១៦ នៅបន្ទប់ជួលក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រតិបត្តិការនេះដឹកនាំដោយលោក ហ៊ាង ថារ៉េត អធិការរងខណ្ឌចំការមនបានប្រាប់ឲ្យដឹងថាកម្លាំងនគរបាលល្បាត ប៉ុស្តិ៍ផ្សារដើមថ្កូវ និងនគរបាលប៉ុស្តិ៍ទំនប់ទឹករួមគ្នាជិះម៉ូតូល្បាតក្នុងមូលដ្ឋានជាប់គ្នាហើយឃើញជនសង្ស័យ ជិះម៉ូតូឆ្លងកាត់ក៏ហៅឲ្យឈប់ឆែកឆេររកឃើញថ្នាំញៀនក្នុងខ្លួន ក៏ឃាត់ខ្លួនបានទាំង ២នាក់ទី១-ឈ្មោះ ជា អាគី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលសង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងទី២-ឈ្មោះ ជា ដារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ខាងលើជាមួយគ្នា។

បើតាមប្រភពព័ត៌មានពីលោក ហ៊ាង ថារ៉េត អធិការរងនគរបាលខណ្ឌចំការមនបានបន្តទៀតថា កម្លាំងរបស់លោកបានល្បាតក្នុងមូលដ្ឋានរៀងៗខ្លួន លុះមកដល់ចំណុចខាងលើដោយមានការសង្ស័យក៏ឃាត់ខ្លួនបុរសម្នាក់តាមផ្លូវហើយឆែកត្រួតពិនិត្យរកឃើញថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លាហៅម៉ាទឹកកក១ កញ្ចប់រួចនាំទៅឆែកឆេរដល់ បន្ទប់ជួលខាងលើក៏ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ទៀតជាបងប្រុសបង្កើតនិងឆែកឆេររកឃើញក្រាម សថ្លាហៅម៉ាទឹកកក១២កញ្ចប់ តូចទៀតនិងជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនមួយទៀតផង ។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់រួមនឹងវត្ថុតាងនេះត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ស រស្មី

image1

image2

image3