ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយនគរបាលដង្កោឃាត់ជនដៃដល់ និងបក្ខពួកដែលសម្លាប់សិស្សសាលាពងទឹកបានហើយ

ភ្នំពេញ ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យបានសហការ ជាមួយនគរបាលខណ្ឌដង្កោស៊ើបអង្កេតអស់រយៈពេលត្រឹមតែ៤ម៉ោងប៉ុណ្ណោះក៏ឃាត់ខ្លួនជនដៃដល់និងប័ក្ខដែលវាយសម្លាប់ប្លន់យកម៉ូតូពីនារីម្នាក់ដែលជាសិស្សសាលាពងទឹក បានចំនួន៧នាក់ក្នុងនោះមានស្រី២នាក់។

ក្នុងការបង្ក្រាបជនសង្ស័យខាងលើនបានធ្វើឡើងកាលពីវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៦ នៅខាងក្រោយស្ថាននីទូរទស្សន៍អាស៊ីអាគ្នេយ៍ ស្ថិតក្នុងសង្កាត់ទឹកថ្លាខណ្ឌសែនសុខ។

លោកយឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យបានអោយដឹងថា ជនរងគ្រោះឈ្មោះវុន រដ្ឋា ភេទស្រី អាយុ១៩ឆ្នាំជាសិស្សថ្នាក់ទី១២ D ស្នាក់នៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោរ។ ជិះម៉ូតូម៉ាកឌ្រឹមសងសេរី២០០៧ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1AN-0301 ចំណែកម្តាយឈ្មោះវិតសង់ ឪពុកឈ្មោះរិនវិន ។

ចំណែកជនសង្ស័យជាឃាតករដែលត្រូវចាប់ខ្លួននោះ ១,ឈ្មោះ ជុំ វិរះ ភេទប្រុស អាយុ ២២ឆ្នាំ ស្នាក់នៅក្នុងភូមិ តាបោះ សង្កាត់ព្រៃ ស ខណ្ឌដង្កោ ជាជនដៃដល់និង ត្រូវជាបងជីដូនមួយនាងរងគ្រោះផង ទី ២,ឈ្មោះ សុខ សុភាព អាយុ ១៧ឆ្នាំ មានទីលំនៅក្នុងបូរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ទី៣,ឈ្មោះ ឡេង ដានី អាយុ១៧ មានទីលំនៅ ក្នុងភូមិថ្លុកដូនទុំ ឃុំបានកាន ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ទី៤,ឈ្មោះ គ្រឿ ចន្ធូ អាយុ ១៨ឆ្នាំ មានទីលំនៅក្នុង ភូមិនិងឃុំត្រពាំងប្រាសាទ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យទី៥ឈ្មោះលឹម បញ្ញាវន្ត អាយុ២០ឆ្នាំ ស្នាក់នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ទី៦, ឈ្មោះ ហុង សុជោតា អាយុ២១ឆ្នាំ មានទីលំនៅក្នុងបូរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ទី៧,ឈ្មោះ សុខ សុភា អាយុ់២២ឆ្នាំ ស្នាក់នៅក្នុង ភូមិស្លែងរលើង សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

លោក យឹម សារ៉ាន់ បានបន្តថានៅមុនពេលកើតហេតុមានបុរសជាអ្នកឡើង ត្នោតម្នាក់បានដើរមករកកន្លែងបត់ជើង ខណៈមកដល់ស្រាប់តែលឺសម្លេងមនុស្សស្រីស្រែកអោយជួយពេលទៅ ដល់ក៏ប្រទះឃើញដេកដួលក្នុងថ្លុកឈាមទើបរត់ទៅប្រាប់ប្រជាពលរដ្ឋនិងរាយការណ៍ទៅ សមត្ថកិច្ចចុះមកអត្តរាគមន៍និងហៅរថយន្តសង្គ្រោះតែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយពេលរថយន្តសង្គ្រោះមកដល់។
បន្ទាប់ពីគបាលជំនាញកោសល្យវិច័យជនរងគ្រោះរួចហើយបានប្រគល់សព ទៅអោយក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី ។

បន្ទាប់មកលោក យឹម សារ៉ាន់ បានបញ្ជាកម្លាំងនគរបាលក្រោមឧវាតដើម្បីស៊ើបអង្កេតទៅដល់បន្ទប់ថ្នាក់រៀនដោយមានមិត្តភ័ក្តនារីរងគ្រោះបានប្រាប់ថានៅពេលដែលកំពុងរៀងមានបងជីដូនមួយខលហៅនារីរងគ្រោះចេញក្រៅនិងនាំទៅផឹកស៊ីផងដែរ។ បន្ទប់មកទើបកម្លាំងទៅឃាត់ខ្លួននៅចំណុច បន្ទប់ជួលភូមិធមបោះ សង្កាត់ព្រៃវែង ខណ្ឌដង្កោយកមកសាកសួរ។

លោកអធិការខណ្ឌពោធិ៍សែនជ័យបានបន្តទៀតថា នៅមុខសមត្ថកិច្ចជនសង្ស័យបានសាភាពថា ពិតជាសម្លាប់ប្លន់យកម៉ូតូក្មួយស្រីរបស់ខ្លួនពិតប្រកដមែន និងមានបក្ខពួក៦នាក់ ទៀតនៅបន្ទប់ជួលខាងក្រោយស្ថានីយទូរស្សន៍អាស៊ីអាគ្នេយ៍ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។ ភ្លាមនោះលោកក៏បានបញ្ជាអោយទៅតាមចាប់បក្ខពួករួមទាំង ដកហូតម៉ូតូជនរងគ្រោះបានតែម្តង។
បច្ចុប្បន្នជនសង្សយទាំង៧នាក់ត្រូវបានសមត្ថកិច្ចឃុំខ្លួនបណ្ណោះអាសន្នរង់ចាំសួរចម្លើយបន្តទៀត ៕ សុខាសែនជ័យ

13138864_1124835547608267_5395237680249093788_n

13139152_1124835954274893_8424984242341336344_n

13151886_1124835780941577_8744465293358628328_n

13151943_1124835584274930_5784259800648621292_n

13177070_1124835924274896_1302990189162276779_n

13177391_1124835940941561_4951993191131249809_n

13178891_1124835997608222_2262577195257121182_n

13178979_1124835700941585_6847039644676619879_n

13179027_1124835690941586_701432252102847189_n

13221559_1124835830941572_4662900707118776177_n