ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌ៧មករាចុះបង្ក្រាប នៅទីតាំងល្បែងអាប៉ោងនៅបុរីកីឡា ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា

 

ភ្នំពេញ: កម្លាំងនគរបាលខណ្ឌ៧មករាចុះបង្ក្រាបទីតាំង ល្បែងអាប៉ោងនៅបុរីកីឡា ឃាត់ខ្លួនស្រ្តីម្នាក់ ហេតុការណ៍ចុះបង្ក្រាប់ខាងលើនេះ នៅវេលាម៉ោង៥និង៥០នាទី ថ្ងៃ១៩ ខែឧសភា ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវលេខ២១១ នៅចំណុចអគារទី៦ បុរីកីឡា ស្ថិតនៅក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

សមត្ថកិច្ចបានប្រាប់ថា ជនសង្ស័យមានឈ្មោះ ឌឿង វ៉ាត ភេទ ស្រី អាយុ ៦២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅបុរីកីឡា ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានបន្តប្រាប់ឲ្យដឹងទៀតថា មុនពេលឈានដល់ការឃាត់ស្រ្តីខាងលើនេះ គឺកម្លាំងនគរបាលខណ្ឌ៧មករា កំពុងល្បាតក្នុងមូលដ្នាន ខណៈល្បាតមកដល់អគារ៦ បុរីកីឡាស្រ្តីខាងលើកំពុងបាញ់អាប៉ោង ក៏ត្រូវកម្លាំងនគរបាលខណ្ឌ៧មករាឃាត់ខ្លួនតែម្តង ។

NKD-36x6_outline

បច្ចុប្បន្នជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលខណ្ឌ៧មករា នាំមក សាកសួរ និងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ ស រស្មី