ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនសហការជាមួយប៉ុស្តិ៍ផ្សារដើមថ្កូវ ឃាត់ខ្លួនប្រុសស្រី៣នាក់រួមនឹងថ្នាំញៀន១៦កញ្ចប់តូច

ភ្នំពេញ៖ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមន សហការជាមួយប៉ុស្តិ៍ផ្សារដើមថ្កូវ បានឃាត់ខ្លួនជនសង្ស័យប្រុស ស្រី៣នាក់រួមនិងថ្នាំញៀ១៦កញ្ចប់តូច និងកូនថង់ផ្លាស្ទីកសំរាប់ច្រកគ្រឿងញៀនមួយចំនួន រួមប្រដាប់ជក់ថ្នាំញៀន១សម្រាប់កាលពីថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៧ ម៉ោង១និង៣០នាទីរំលងអធ្រាត្រ ស្ថិតនៅចំណុចផ្ទះជួលគ្មានលេខសំណង់មិនរៀបរយ ផ្លូវលេខ៥០៨ថ្មី ក្រុម៣៣ ភូមិ៥ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចប្រាប់ថា ជនសង្ស័យឈ្មោះ នៅ សម្ភស្ស ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះខាងលើ មុខរបរមិនពិតប្រាកដ (ជួញដូរ), ឈ្មោះ ញ៉េប សុធី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះខាងលើ មុខរបរ ស្រីខារ៉ាអូខេ (ប្រើប្រាស់) និងឈ្មោះ ម៉េត សុភ័ក្រ្ត ភេទប្រុស អាយុ២៥ឆ្នាំ ខ្មែរ រស់នៅភូមិស្វាយជ្រុំ ឃុំស្វាយជ្រុំ ស្រុកល្វាឯម ខេត្តកណ្តាល មុខរបរ កម្មករសំណង់ (ប្រើប្រាស់) ។

សមត្ថកិច្ចដកហូតបាន ប្រភេទក្រាមសថ្លា ១៦កញ្ចប់តូច និងកូនថង់ផ្លាស្ទីកសម្រាប់ច្រកគ្រឿងញៀនមួយចំនួន រួមប្រដាប់ជក់ថ្នាំញៀន១សម្រាប់ផងដែរ។

NKD-36x6_outline

បើតាមសម្ដីពីសមត្ថកិច្ចខណ្ឌចំការមនបានឲ្យដឹងថា មុនកើតហេតុ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌចំការមនសហការជាមួយប៉ុស្តិ៍ផ្សារដើមថ្កូវ បានជិះ​ល្បាតនៅនៅចំណុចខាងលើ ក៏ប្រទះឃើញជនសង្ស័យខាងលើ ក៏មានការសង្ស័យហៅឈប់សួរនាំ និងឆែកឆេរនៅក្នុងកាបូបស្ពាយ ក៏បានរកឃើញថ្នាំញៀន១៦កញ្ចប់តូចតែម្តង។

បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមថ្កូវនាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី