ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលវរៈការពារព្រំដែនគោក៩១១បញ្ឈប់គ្រឿងចក្រក្រុមហ៊ុនកាស៊ីណូផ្កាយ៥មិនឲ្យកាយប្រព័ន្ធលូបង្ហូរទឹកស្អុយចូលអូរព្រំដែន ពីព្រោះប៉ះពាល់បរិស្ថាន

ប៉ោយប៉ែតៈ កម្លាំងនគរបាលវរៈការពារព្រំដែនគោក៩១១ បានហាមឃាត់បញ្ឈប់សកម្មភាពគ្រឿងចក្ររបស់ក្រុមហ៊ុនកាស៊ីណូផ្កាយ៥ ដែលកាយប្រព័ន្ធលូទឹកស្អុយបង្ហូរចូលអូរព្រំដែន កាលពីវេលាម៉ោង១០និង២៤នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ នៅចំណុចក្បែរអូរព្រំដែនកម្ពុជា ថៃ ឋិតក្នុងភូមិក្បាលស្ពាន់១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

នៅក្នុងប្រតិបត្តិការនោះដែរ ដឹកនាំកម្លាំងដោយលោកឧត្តសេនីយ៍ទោព្រំ រឿន មេបញ្ជាការទទួលទិសភូមិភាគ៤ និង៥ រួមកម្លាំងក្រោមឱវាទជាច្រើននាក់ទៀត។

បើតាមប្រភពពីសមត្ថកិច្ចនៅក្បែរ កន្លែងកើតហេតុនិយាយថា គ្រឿងចក្ររបស់ក្រុមហ៊ុនខាងលើនោះ បានធ្វើសកម្មភាពជីកអាចម៌ដីដើម្បីដាក់ប្រព័ន្ធលូបញ្ចេញទឹកស្អុយពីសណ្ឋាគារ ដែលទើបសាងសង់ ហើយការដាក់លូ បង្ហូរទឹកស្អុយនោះ វាជះក្លិនស្អុយ អសោចិ៍ ធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋដែលរស់នៅក្បែរនោះ ម្យ៉ាវិញទៀត ធ្វើឲ្យប៉ះពាលបរិស្ថាន រួមទាំងភ្ញៀវទេសចរណ៍ផងដែរ។

ប្រជាពលរដ្ឋរងគ្រោះបញ្ជាក់ថា បើក្រុមហ៊ុនខាងលើទទួលខុសត្រូវនោះ ទឹកដែលហូរមកនេះ មិនប៉ះពាល់បរិស្ថានជុំវិញតំបន់ពួកគាត់រស់នៅទេ ពួកគាត់ក៏មិនជំទាស់នោះទេ គឺក្រុមហ៊ុនធ្វើសកម្មភាពដាក់លូចុះ តែពួកគាត់សុំឯកសារ កិច្ចសន្យាមួយ ដែលធានាថា មិនប៉ះពាល់ ព្រោះមាត់លូទឹកស្អុយ មកជិតផ្ទះរបស់ពួកគាត់រស់នៅ ដូច្នេះផលប៉ះពាល់ជះមកលើពួកគាត់នៅជិត ។

ប្រជាពលរដ្ឋបញ្ជាក់ថា កាលពីថ្ងៃទី១៥ ខែមីនា ក្រុមសន្តិសុខបានធ្វើសកម្មភាពវាយសោរបងរហូតម៉ោង២រំលងអធ្រាត្រ ធ្វើឲ្យពួកគាត់សំរាកមិនបានឡើយ ។

លោកសូរ ចាន់ណារី មេបញ្ជាការវរៈការពារព្រំដែនគោក៩១១ មានប្រសាសន៍តាមទូរស័ព្ទថា ការជីកកាយដីដាក់ប្រព័ន្ធលូរបស់ក្រុមហ៊ុនខាងលើដើម្បីឲ្យទឹកស្អុយហូរចូលទៅក្នុងអូរព្រំដែននោះ លោកថា គ្មានសុំច្បាប់អនុញ្ញាតពីថ្នាក់លើឡើយ ។ លោកថា ខាងក្រុមហ៊ុនគេធ្វើដោយចិត្តឯង ដូច្នេះទើបលោកចុះមកឲ្យក្រុមហ៊ុនលុបដីកាយនោះវិញ ហើយរង់ចាំបញ្ជាពីថ្នាក់លើសិន ៕ វណ្ណា

NKD-36x6_outline

AB (1) AB (2) AB (3) AB (4) AB (5) AB (6) AB (7) AB (8)