ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

កម្លាំងនគរបាលស្រុកថ្មពួក បង្រ្កាបទីតាំងបញ្ជល់មាន់ ចាប់បានតែវត្ថុតាង អ្នកលេង រត់ចែកជើង

ចែករំលែក៖

ប៉ោយប៉ែត៖ កម្លាំងនគរបាលស្រុកថ្មពួកបង្ក្រាបទីតាំងបញ្ជល់មាន់មួយ កន្លែងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្ទះម្ចាស់ឈ្មោះ ព្រំ សាខន ប្រុសអាយុ៦៣ឆ្នាំ ភូមិបន្ទាយមានរឹទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

នៅក្នុងប្រតិបត្តិការបង្ក្រាបនោះដឹកនាំកម្លាំងដោយលោកសៅ សារឿន អធិការនគរបាលស្រុកថ្មពួកនិង កម្លាំងប៉ុស្តិ៍គោករមៀត សហការជាមួយកម្លាំងនគរបាលការពារព្រំដែន (807) ចុះបង្រ្កាបទីតាំងជល់មាន់១កន្លែង នៅចំណុចខាងលើ ។

ដើម្បីលុបបំបាត់ការលេងល្បែងស៊ីសង ខុសច្បាប់ ពិសេស ការអនុវត្តគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដែលលោកឧត្តមសេនីយ៍ទោអាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ តែងដាក់បទបញ្ជាដល់នគរបាលប៉ុស្តិរដ្ឋបាល ត្រូវចុះផ្សព្វផ្សាយពីខ្លឹមសារ នៃ គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ ដើម្បីឲ្យគាត់ចូលរួមសហការជាមួយសមត្ថកិច្ច ។ ទាក់ទងនឹងបញ្ហា ល្បែងស៊ីសង លោកឧត្តមសេនីយ៍ស្នងការបានដាក់បញ្ជា ដល់កម្លាំងនគរបាលមូលដ្ឋាន តក្រូវតែយកចិត្តទុកដាក់ ព្រោះល្បែងបង្កឲ្យកើតមានអំពើហិង្សាក្នុងគ្រួសារ និងអំពើលួចឆក់ប្លន់ជា ។

លោកអធិការ វរសេនីយ៍ទោ សៅ សារឿន បានបញ្ជាក់ថា៖ ក្នុងកិច្ចប្រតិបត្តិការបង្រ្កាបកម្លាំងមិនបានធ្វើការចាប់ឃាត់ ម្ចាស់ផ្ទះ និងអ្នកលែងបានទេ ដោយពួកគេបានរត់គេចខ្លួនអស់ ទន្ទឹមនោះក៏ដកហូតសម្ភារជាវត្ថុតាងរួមមាន៖ម៉ូតូចំនួន១៨គ្រឿង, មាន់ជល់ចំនួន១៤ក្បាល, អង្រុតក្រុងមាន់ ចំនួន១៧, សៃវៀន ចំនួន១ឈុត , ជញ្ជើងថ្លឹងមាន់ចំនួន២, នាឡិការចំនួន១កំណល់អង្គុយ ចំនួន១២, តុអង្គុយ ចំនួន៧និងឧប្បករណ៍ស្អំចំនួន១ឈុត ។ វត្ថុតាង និង សម្ភារខាងលើក យកមកកាន់អធិការដ្ឋាននគរ បាលស្រុកថ្មពួក ដើម្បីរៀបចំឯកសារ បញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់វិធានការបន្ត ៕ វណ្ណា


ចែករំលែក៖