ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចនគរបាលខេត្តចុះបង្រ្កាប់បនល្បែងជល់មាន់ បៀ អាប៉ោងដុះស្លែនៅឃុំបឹងល្វា

ខេត្តកំពង់ធំ៖ កម្លាំងនគរបាលនៃស្នងការខេត្តកំពង់ធំ​ចុះបង្រ្កាប់បនល្បែង ជល់មាន់ បៀ អាប៉ោង ដុះស្លែមួយកន្លែងនៅជាប់នឹងព្រំប្រទល់ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ត្រង់ចំណុច ភ្នំក្រហម ឃុំបឹងល្វា ស្រុកសន្ទុក ចំងាយពីភូមិ អូរ កែងទាត់ ១គីឡូម៉ែត្រ ក្រោយពីបែកការណ៍ រឿងមេប៉ុស្តិ៍បឹងល្វាមិនមានវិធានការបង្ក្រាប បែរជាបង្កើតឲ្យមានបន​ល្បែង បង្កឲ្យមានភាពអសន្ដិសុខ ក្នុងមូលដ្នាន និងធ្វើឲ្យភូមិឃុំគ្មានសុវត្តិភាព​ ប្រាសចាក់ពីគោលការណ៍របស់រាជរដ្ឋាភិបាល ។ ហេតុការណ៍បង្រ្កាប់នេះបានធ្វើឡើងកាលពីវេលាម៉ោង ១ និង១០នាទី ថ្ងៃទី ១៤ ខែ​មករា ឆ្នាំ២០១៨ ។

តាមប្រភពពត័មានពីសមត្ថកិច្ចបានឲ្យដឹងថា​ ម្ចាស់​សែរវៀនជល់មាន់ ឈ្មោះ សួង វណ្ណី អាយុ៤០ឆ្នាំ និងប្រពន្ធ ឈ្មោះ​ ផាន់ ភឿន អាយុ ៣៨ឆ្នាំ រស់នៅភូមិ កោះ កូវ​ ឃុំ បឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ​ បានបើក បនល្បែងស៊ីសង ជល់មាន បៀរ អាប៉ោង ក្នុងតំបន់ កែងទាត់នេះ ចំនួន៤កន្លែង ដើម្បីចល័ត ចុះឡើង ដើម្បីស្រួលបំភានភ្នែកសមត្ថកិច្ច ចំណែក​​​​​អ្នកមកលែង មាន៣ខេត្ត កំពង់ធំ កំពង់ចាម និងខេត្ក្រចេះ តែដល់ថ្ងៃបែកការ ត្រូវបានសមត្ថកិច្ចនគរបាល ខេត្តចុះបង្រ្កាប់តែម្ដង ដោយមុនដំបូង​បន្ទាប់ពីបង្រ្កាប់ភ្លាមៗ ចាប់បានម៉ូតូ៦៥គ្រឿង និងមនុស្ស ៣នាក់ តែក្រោយមកទើបស្រាវជ្រាវ ឃើញថា​ជាម៉ូតូរបស់ប្រជាពលរដ្នធ្វើចំការ​ នៅទីនោះក៏ឲ្យទៅប្រជាពលរដ្នវិញ ចំណែកមនុស្ស ក្រោយពីសួរនាំ ឃើញថាមិនពាក់ព័ន្ធ​ ក៏លែងទៅវិញផងដែរ ។ តែជាក់ស្ដែង​ សមត្ថកិច្ចបានប្រមូល ម៉ូតូអ្នកជាប់ពាក់ព័ន្ធ ចំនួន ៥៦គ្រឿង និង មាន់ជល់១១ក្បាល តែងាប់ អស់៣ក្បាល ចានអាប៉ោង១ និងសម្ភារះល្បែង មួយចំនួន​ បានបញ្ចូនវត្ថុតាងទាំង មករក្សាទុកនៅស្នងការខេត្តកំពង់ធំ ដើម្បីឲ្យម្ចាស់ម៉ូតូទាំងចូលខ្លួនមកទទួលការណែនាំ និងធ្វើកិច្ចសន្យាបញ្ឈប់ រួចប្រគល់ម៉ូតូឲ្យវិញ ៕ ប៊ុន រិទ្ធី​

NKD-36x6_outline