ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុឆ្មក់ចុះបង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតថ្នាំញៀនមេតំហ្វេតាមីន៣កញ្ចប់

ខេត្តព្រះសីហនុ៖ ជនសង្ស័យម្នាក់ត្រូវកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ឆ្មក់ចុះបង្ក្រាបនិងឃាត់ខ្លួនបាននៅម៉ោង១០យប់ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០១៧ ស្ថិតនៅក្រុម ១៧ ភូមិ ១សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

លោកអនុសេនីយ៍ឯក តាក រៀម អធិការរងនគរបាលក្រុងព្រះសីហនុ ដែលបានដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់ បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ គឹម ហ៊ាង ហៅ ហ៊ាង ភេទ ប្រុស អាយុ ៣៣ ឆ្នាំ មុខរបរជាងទូរសព្ទ័។

លោក តាម រៀម បានឲ្យដឹងទៀតថា វត្ថុតាងចាប់យក និងដកហូតថ្នាំញៀនមេតំហ្វេតាមីន ៣ កញ្ចប់តូច ១កញ្ចប់ធំទូរស័ព្ទ១គ្រឿង។

NKD-36x6_outline

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងសមត្ថកិច្ចកំពុងកសាងសំណុំរឿងដើម្បីចាត់ការបន្តតាមនីតិវិធី៕ ឆ្លាម សមុទ្រ