ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងអាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនបុរសម្នាក់ដកហូតថ្នាំញៀន៣១កញ្ចប់

ខេត្តបាត់ដំបង៖កម្លាំងអាវុធហត្ថខេត្តបាត់ដំបងឃាត់ខ្លួន បុរសម្នាក់ជាមេខ្លោងចែកចាយថ្នាំញៀន និងដកហូតថ្នាំញៀន ប្រភេទម៉ាទឹកកក៣១កញ្ចប់ ស្មើទម្ងន់៣៩៤,៧៦ក្រាម ព្រមទាំងយ៉ាម៉ា៥គ្រាប់ និងសម្ភារមួយចំនួន កសាងសំណុំរឿងបញ្ជូនទៅតុលាការនារសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៦ដើម្បីចាត់ការតាមនិតិវិធី។

ករណីបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង១រសៀល ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៦ នៅបរិវេណវត្តកណ្តាល ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

មន្ត្រីអាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹងថា បុរសសង្ស័យដែលត្រូវឃាត់ខ្លួនឈ្មោះសោម ស៊ីន អាយុ៣២ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។ វត្ថុតាងដកហូតមានថ្នាំញៀនប្រភេទ ម៉ាទឹកកកចំនួន ៣១កញ្ចប់ ស្មើទម្ងន់៣៩៤,៧៦ក្រាម ព្រមទាំងយ៉ាម៉ា៥គ្រាប់ និងដាវ៣ដើម ទូរស័ព្ទ៣គ្រឿង ម៉ូតូ៤គ្រឿង(ខ្ចីបងប្អូន)។

បុរសសង្ស័យបានសារភាពថាខ្លួន មាន ឈ្មោះសោម ស៊ីនបានលក់ចែចាយថ្នាំញៀន៦ខែមកហើយគឺនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យចំនួន៤ខែនិងនៅខេត្តបាត់ដំបងចំនួន២ខែ។

មន្ត្រីអាវុធហត្ថខេត្តបាត់ដំបងបានបញ្ជាក់ថាជនសង្ស័យខាងលើរកស៊ីចែកចាយថ្នាំញៀនច្រើនឆ្នាំមកហើយតែរូបគេបានលក់ចល័តទើបសមត្ថកិច្ចចាប់មិនបាន ប៉ុន្តែ២ខែនេះសមត្ថកិច្ចប្រម៉ាញ់រហូតចាប់បង្ក្រាបបានតែម្តង៕ សហការី

vv03

vv04