ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​ សែន​ជ័យ​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ និង​ដកហូត​គ្រឿងញៀន​ចំនួន​៣១​ កញ្ចប់

ភ្នំពេញ​ ៖​ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​ កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ឃាត់ខ្លួន​កាលពី​វេលា​ ម៉ោង​៤​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៣​ ខែមករា​ ឆ្នាំ​២០១៥​ នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ​របស់​ ជនសង្ស័យ​ ស្ថិត​នៅ​ក្នុងភូមិ​ចំការឪឡឹក​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ខណៈ​ដែល​កម្លាំង​កង​រាជ​ អាវុធហត្ថ​ខណ្ឌ​បើក​ប្រតិបត្ដិការ​ចុះ​ទៅ​ ឆែកឆេរ​ទីតាំង​ស្នាក់​នៅ​ ។​ ក្នុង​សមត្ថ​ កិច្ច​ក៏​បាន​ដកហូត​ថ្នាំ​ញៀន​៣១​កញ្ចប់​ ប្រភេទ​ក្រាម​ពណ៌​ស​ថ្លា​និង​៦​កញ្ចប់​ធំ​ ផ្សេង​ទៀត​(​ម៉ា​ទឹកកក​)​។​

​ប្រភព​ពី​មន្ដ្រី​កម្លាំង​កង​រាជ​អាវុធ​ ហត្ថ​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ជនសង្ស័យ​ មានឈ្មោះ​ មាស​ វ​ណ្ណា​ ហៅ​អាចិន​ ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ​ ជា​មុខសញ្ញា​ ចែកចាយ​ថ្នាំ​ញៀន​ហើយ​បច្ចុប្បន្ន​ជន​ សង្ស័យ​ស្នាក់​នៅ​ជាមួយ​ឪពុក​ម្ដាយ​របស់​ គេ​នៅ​ក្នុងភូមិ​ខាងលើ​ ។

​ប្រភព​ដដែល​បន្ដ​ថា​ ក្រៅពី​ការ​ដក​ ហូត​ថ្នាំ​ញៀន​សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​និង​ដកហូត​កាំភ្លើងខ្លី​កែ​ច្នៃ​១​ដើម​ ដាវ​ សាំ​មូ​រ៉ៃ​១​ដើម​ កា​បិត​តូច​១​ អាយ​កូ​ម​១​ ទូរស័ព្ទ​ដៃ​៥​គ្រឿង​ ម៉ូតូ​សង់​កូរ៉េ​១​គ្រឿង​ និង​សម្ភារ​ប្រើប្រាស់​ថ្នាំ​ញៀន​មួយ​ចំនួន​ផង​ដែរ​ ។​

​ប្រភព​ពី​មន្ដ្រី​កង​រាជ​អាវុធ​ខណ្ឌ​ដដែល​បន្ដ​ថា​ ប្រតិបត្ដិការ​នេះ​តែងតែ​ចុះ​ធ្វើ​ជា​ ប្រចាំ​ក្នុង​ការ​បង្ក្រាប​មុខសញ្ញា​ចែក​ ចាយ​គ្រឿងញៀន​ហើយ​ថ្នាំ​ញៀន​ដែល​ សមត្ថកិច្ច​ដកហូត​ពី​ជនសង្ស័យ​ខាងលើ​ នេះ​អាច​មាន​តម្លៃ​រហូត​ដល់​ជិត​១​ម៉ឺន​ដុល្លារ​ឯណោះ​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​កសាង​ សំណុំរឿង​បញ្ជូន​ទៅ​កាន់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​បន្ដ​ទៅ​តាម​នីតិវិធី​ច្បាប់​ ៕​

C

A

B