ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាល​ស្រុក​កៀនស្វាយ ​ចុះ​ត្រួត​ពិនិត្យ​បច្ចេកទេស​យានយន្ត ​និង​រឹតបន្តឹង​អនុវត្តច្បាប់​ចរាចរណ៍​ផ្លូវគោក

ខេត្តកណ្ដាល៖ អនុវត្តតាមអនុសាន៍ដ៍ខ្ពងខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងមានការណែនាំបន្ថែមពីគណៈបញ្ជាការឯកភាព ពេញមួយថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ កម្លាំង​គណៈ​បញ្ជា​ការ​ឯកភាព​ស្រុក​កៀនស្វាយ ​ដឹកនាំ​ដោយ​អភិបាលរងលោក ​ពៅ​ គីមលី​ ​​បាន​ចុះ​ត្រួត​ពិនិត្យ​បច្ចេក​ទេសយានយន្ដ ​​ ​និង​រឹត បន្តឹង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ។

លោក ​ពៅ​ គីមលី​ អភិបាលរងស្រុកកៀនស្វាយ ​បាន​ឲ្យដឹងថា​ ​កម្លាំង​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋបាល​ស្រុក​ បាន​ចុះ​​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត​ ដឹក​ជញ្ជូន​អាចម៍ដី​ ក្រួស ថ្ម​ និង​ខ្សាច់​ ​មិនគ្រប់​ ​​និង​​បាន​​​ណែនាំ​ និង​ផាក​ពិន័យ​ចំពោះ​​ម្ចាស់​យានយន្ត​​ល្មើសច្បាប់​ទៅ​តាម​​តម្លៃ​តារាង​បាន​កំណត់​​។

លោក ​ពៅ​ គីមលី​ បាន​បន្ដថា ​​ការ​ដឹកជញ្ជូន​ខុស​បច្ចេកទេស ​ វា​បង្ក​ផល​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ​​ហុយ ​ជ្រុះ​អាចម៍ដី​ ប្រឡាក់​ផ្លូវថ្នល់​ ​យាន​យន្ដ​កែច្នៃ​ខុស​បច្ចេកទេស​ កាត់​ត​ទ្រុង​ជាដើម​។ ​ពិសេស​អ្នក​បើកបរ មិន​បាន​ពាក់​ខ្សែក្រវ៉ាត់ ​គ្មាន​ប័ណ្ណបើកបរ ​ឬ ​មាន​ប័ណ្ណ​បើក​បរ​អន្តរជាតិ​មិន​ត្រឹមត្រូវ ​និង ​រថយន្ត​គ្មាន​ផ្លាក​លេខ​ ។ ប្រតិបត្តិការ​នេះ​ ដើម្បី​ពង្រឹង​ការ​ដឹក​ជញ្ជូន​ដី ថ្ម ខ្សាច់ ក្រួស និង​ទំនិញ​ផ្សេងៗ​ឲ្យ​មាន​សណ្ដាប់ធ្នាប់​ និង​របៀប​រៀបរយ​ល្អ​ស្រប​តាម​បទដ្ឋាន​បច្ចេកទេស​ដែល​បាន​កំណត់​។

លោក បានបន្ដទៀតថា​ យើង​​បាន​​ណែនាំ​​ដល់​ម្ចាស់​យានយន្ត​ទាំងអស់​ ​តាម​ការ​បញ្ជា​របស់ ​ឯកឧត្តម ​គណៈអភិបាលខេត្តកណ្ដាល​ ទៅ​លើ​ម្ចាស់​រថយន្ដ​ ដឹក​ជញ្ជូន​ដី ថ្ម ខ្សាច់ ក្រួស ជ្រុះ​ធ្លាក់​មក​លើ​តាមផ្លូវ​ ដែល​មិន​មានគ្រប​ត្រឹមត្រូវ​ និង​ត្រួតពិនិត្យ​ទៅ​លើ​រថយន្ដ​មាន​ស្លាក​លេខ​ ឫអត់ អ្នកបើកបរ​មាន​ប័ណ្ណ​បើកបរ​ ឈៀក​ ឯកគ្រប់គ្រាន់​យើង​​រឹប​បន្តឹង​ ​​ផាក​ពិន័យ​ទៅ​តាម​ការ​គោលការណ៍​របស់​រដ្ឋ​​បាន​កំណត់​។

លោក ​ពៅ​ គីមលី​ ​បានបន្ថែថា ​គោល​បំណង​សំខាន់​បំផុត​ សម្រាប់​​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក ​ចុះ​ធ្វើ​នូវ​៣​ចំណុច​​​ នៅ​ស្រុកកៀន​ស្វាយ​​ ទី​១​-នៅផ្លូវ​លេខ​១១០ ​,ទី​២​-នៅផ្លូវ​លេខ​១១៦ A ហៅផ្លូវស្រែអំបិល. និង​ចំណុច​ទី​៣ ​-នៅផ្លូវជាតិ​លេខ​១ ​​។

បើ​តាម​សម្ដី​ម្ចាស់​រថយន្ដ​មួយ​រូប​​ សុំ​មិន​ប្រាប់​ឈ្មោះ ​បាន​ឲ្យដឹងថា កម្លាំង​​សមត្ថកិច្ច​ ចាប់​ឃាត់​រថយន្ដ​របស់​គាត់​សួរ​រក​ឯកសារ​ ប័ណ្ណ​បើកបរ​ ​តែ​បើ​យើង​មាន​​ឯក​សារគ្រប់គ្រាន់​ សមត្ថកិច្ច​អនុញ្ញាត​ឲ្យ​ទៅ​ តែ​បើ​រថយន្ដ​ ដឹក​ជញ្ជូន​ល្មើសច្បាប់​ចរាចរណ៍​សម​ត្ថកិច្ច​តម្រូវ​ឲ្យ​នៅ​ដោះស្រាយ​ទៅ​តាម​ច្បាប់។ ​សូម​បញ្ជាក់ថា ​​ប្រតិបត្តិការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តនិងរឹតបន្តឹងច្បាប់ចរាចរនេះគណៈបញ្ជាការឯកភាពស្រុកនិងជាបន្តទៅទៀត៕ សណ្តោស