ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​ទាហាន​ឥណ្ឌា​១០​នាក់បាត់បង់​ជីវិត​ក្នុង​ការ​វាយឆ្មក់​ភាគ​ឦសាន​ប្រទេស​

​ប៉ូលិស​បាន​បញ្ជាក់​ថា​ ក្រុម​ទ័ពព្រៃ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​លប​បាញ់ប្រហារ​សម្លាប់​ទាហាន​ឥណ្ឌា​១០​នាក់​កាលពី​ថ្ងៃ​ទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥​ ស្ថិត​នៅ​តំបន់​ភ្នំ​ភាគ​ឦសាន​រដ្ឋ​ Manipur​ ។​

​ហេតុការណ៍​លប​វាយប្រហារ​បាន​កើតឡើង​នៅ​ក្នុងស្រុក​ Chandel​ ខណៈ​ដែល​កម្លាំង​ទាហាន​ឥណ្ឌា​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះទៅ​កាន់​រដ្ឋធានី​ Imphal​ ទីតាំង​ដែល​មាន​បញ្ហា​ស្ថិត​នៅ​តាម​បន្ទាត់​ព្រំដែន​ជាប់​ជាមួយ​មី​យ៉ា​ន់​ម៉ា​ ។​
​កម្លាំង​ទាហាន​រាប់​សិប​នាក់​កន្លង​មក​ហើយ​បាន​រង​របួស​ក្នុង​ការ​វាយ​តំបន់​ខាងលើ​នេះ​កាលពី​អំឡុង​ឆ្នាំ​ថ្មីៗ​។​

​មាន​សេចក្តីរាយការណ៍​ថា​ការ​វាយប្រហារ​ទៅ​លើ​កម្លាំង​សន្តិសុខ​នា​ពេល​នេះ​ជា​សកម្មភាព​សងសឹក​ចំពោះ​ទាហាន​ឥណ្ឌា​បាន​ដែល​បាន​សម្លាប់​ស្ត្រី​ម្នាក់​កាលពី​ថ្ងៃ​ទី​១​ ខែមិថុនា​ ។​ ទីតាំង​ភូមិសាស្ត្រ​ខាងលើ​នេះ​ទើប​មានការ​ផ្អាក់​ការ​ធ្វើ​បាតុកម្ម​ពី​ប្រជាពលរដឋ​ដោយ​ខឹងសម្បារ​ទៅ​លើ​រឿង​សម្លាប់​ស្ត្រី​ម្នាក់​នោះ​។​

​តំបន់​ Manipur​ មាន​ពលរដ្ឋ​រស់នៅ​ប្រមាណ​២.៥​លាន​នាក់​ ដែល​ប្រឈម​នឹង​ការ​ផ្ទុះ​ហិង្សា​រាប់​សិប​ឆ្នាំ​មក​ហើយ​ ។​ នៅ​ក្នុង​តំបន់​នេះ​ ក្រុម​ឧទ្ទាម​ជា​ច្រើន​បាន​លាក់ខ្លួន​ ហើយ​តែងតែ​ធ្វើ​សកម្មភាព​ជា​និច្ច​។​

​កម្លាំងយោធា​រដ្ឋាភិបាល​ឥណ្ឌា​បាន​ព្យាយាម​គ្រប់គ្រង​សភាពការណ៍​នៅ​ទី​ទាំង​ខាងលើ​នេះ​ដែរ​ ប៉ុន្តែ​គ្មាន​ប្រសិទ្ធភាព​៕

manipur