ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំង​អាវុធហត្ថ​ចុះ​បង្ក្រាប​ជនសង្ស័យ​១៧​នាក់​នៅផ្ទះ​សំណាក់​ផ្កាថ្កុល​មាស​ពាក់ព័ន្ធ​គ្រឿងញៀន​

​ភ្នំពេញ​ ៖​ កម្លាំង​អាវុធហត្ថ​ប្រឆាំង​ បទល្មើស​គ្រឿងញៀន​រាជធានី​ភ្នំពេញ​ សហការ​ជា​កម្លាំង​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​ សែន​ជ័យ​ដឹកនាំ​ដោយ​លោក​មាស​ ច័ន្ទ​ ពិសិដ្ឋ​ ព្រះរាជអាជ្ញា​រង​ការ​អម​សាលា​ ដំបូង​រាជធានី​ភ្នំពេញ​និង​លោក​វរសេនីយ៍​ ត្រី​ ប៉ាន់​សុភាព​ ប្រធាន​ការិយាល័យ​ ប្រឆាំង​បទល្មើស​គ្រឿងញៀន​កាលពី​ វេលា​ម៉ោង​១០​និង​២០​នាទី​យប់​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ បាន​បើក​ប្រ​តិ​ ប​ត្ដិ​ការ​ចុះ​ទៅ​ឆែកឆេរ​នៅផ្ទះ​សំណាក់​ ផ្កាថ្កុល​មាស​ក្នុង​បុរី​សឡា​ភូមិ​គោក​ បញ្ជាន់​ សង្កាត់​កា​កាប​ ខណ្ឌ​ ពោធិ៍​ សែន​ជ័យ​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ ប្រុស​ស្រី​១៧​នាក់​ស្រី​៥​នាក់​ពាក់ព័ន្ធ​ទៅ​ នឹង​សកម្មភាព​ជក់​និង​ប្រើប្រាស់​គ្រឿង​ ញៀន​ ។​

​លោក​វរសេនីយ៍ត្រី​ ប៉ាន់​សុភាព​ ប្រឆាំង​បទល្មើស​គ្រឿងញៀន​បាន​ប្រាប់​ ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ឱ្យ​ដឹង​ថា​ ក្រោយ​ ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង​១៧​នាក់​កម្លាំង​ របស់​លោក​បាន​ដកហូត​ថ្នាំ​ក្រាម​ពណ៌​ស​(​ម៉ា​ទឹកកក​)​ ២​កញ្ចប់​តូច​ជ​ញ្ចី​ង​ សម្រាប់​ថ្លឹង​១​ឧបករណ៍​សម្រាប់​ប្រើ​ ប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។​

​យោង​តាម​របាយការណ៍​របស់​កង​រាជ​ អាវុធហត្ថ​បាន​បញ្ជាក់​ថា​ ជនសង្ស័យ​ទី​១​ -​ឈ្មោះ​ វណ្ណ​ មក​រា​ ភេទ​ប្រុស​ អាយុ​៣៣​ ឆ្នាំ​,​ ទី​២-​ឈ្មោះ​ឡុ​ង​ សុភាព​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នា​,​ំ​ ទី​៣-​ឈ្មោះ​ឈិ​ន​ សុខ​ឃៀង​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​,​ ទី​៤-​ឈ្មោះ​វ៉ា​ន់​ រតនា​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​,​ ទី​៥-​ឈ្មោះ​សេង​ សីហា​ អាយុ​១៨​ឆ្នាំ​,​ ទី​៦-​ឈ្មោះ​ជឹ​ម​ សុជាតា​ ភេទ​ស្រី​ អាយុ​១៨​ ឆ្នាំ​,​ ទី​៧-​ឈ្មោះ​ ងួ​ន​ វណ្ណ​ណេ​ ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​,​ ទី​៨-​ឈ្មោះ​ ងី​ ស្រី​និ​ច​ ភេទ​ ស្រី​ អាយុ​១៧​ឆ្នាំ​,​ ទី​៩-​ឈ្មោះ​ ទូច​ វណ្ណៈ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​,​ ទី​១០-​ឈ្មោះ​ គន​ វណ្ណ​ដេ​ត​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ទី​ ១១-​ឈ្មោះ​ បូ​ ចាន់​ណា​ក់​ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​,​ ទី​១២-​ឈ្មោះ​ រឿង​ ណា​រ័​ត្ន​ ភេទ​ស្រី​ អាយុ​២៩​ឆ្នាំ​ និង​ជនសង្ស័យ​ ប្រុស​-​ស្រី​៥​នាក់​ទៀត​មិន​ទាន់​ស្គាល់​អត្ដ​ សញ្ញាណ​នៅឡើយ​ទេ​។​

​ក្នុង​ការ​ចុះ​ប​ង្ក្រា​ន​នេះ​មាន​នារី​វ័យក្មេង​ ២​នាក់​ធ្ងន់ធ្ងរ​ដោយ​រត់គេច​តាម​ដំបូលផ្ទះ​រួច​បាន​ផុង​ដំបូល​ស័ង្កសី​ធ្លាក់​ចុះ​មក​ ក្រោម​បណ្ដាល​ឱ្យ​បាក់ជើង​ទាំង​២​នាក់​ ។​
​ប្រភព​ដដែល​បាន​បញ្ជាក់​ទៀត​ថា​ ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ស្ដី​ពីមុខ​ សញ្ញា​ទាំងនេះ​បាន​នាំ​គ្នា​ចូល​ទៅ​ដេក​ផ្ទះ​ សំណាក់​ផ្កាថ្កុល​មាស​ដើម្បី​ចែកចាយ​ និង​ជក់​គ្រឿងញៀន​នោះ​កម្លាំង​សមត្ថ​ កិច្ច​បាន​ស្រាវជ្រាវ​តាម​ជំនាញ​របស់​ខ្លួន​ ហើយ​ឈាន​ទៅ​ដល់​ការ​ចុះ​បង្ក្រាប​ជាក់​ ស្ដែង​តែ​ម្ដង​ ។​
​ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំងនេះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​របស់​ លោក​សហការ​ជាមួយ​កម្លាំង​ជំនាញ​ នៃ​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​រាជធានី​ ភ្នំពេញ​ស្រាវជ្រាវ​បន្ដ​ទៀត​ដើម្បី​តាម​ ចាប់​បក្ខពួក​ដែល​នៅ​សេសសល់​ ។

​បច្ចុប្បន្ន​ជន​ស​ង្ស័​ប្រុស​ស្រី​ទាំង​១៧​នាក់​ នេះ​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ ឃាត់ខ្លួន​ប​ញ្ចូ​ន​ទៅ​ទីបញ្ជាការដ្ឋាន​កង​ រាជ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ដើម្បី​កសាង​ សុំ​ណុំ​រឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​ទៅ​តាម​នីតិ​វី​ធី​៕​ ហេង​ ន​រិ​ន្ទ្រ​
333