ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ករណីឃាតកម្មឪពុកបង្កើតសម្លាប់កូនខ្លួនឯងផ្អើលនៅស្រុកកណ្ដាលស្ទឹង

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅវេលាម៉ោង៦និង ៣០នាទីព្រឹកថ្ងៃចន្ទ ៧កើត ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៩ មានករណីឃាតកម្ម នៅចំណុចក្រោមផ្ទះជនរងគ្រោះ ភូមិម្កាក់ ឃុំដើមឫស ស្រុកកណ្តាលស្ទឹង ខេត្ត កណ្តាល។

ជនរងគ្រោះឈ្មោះ ផង់ បាន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ សំណង់ រស់នៅភូមិ-ឃុំកើតហេតុ។ ជន សង្ស័យឈ្មោះ ផង់ ជាង ភេទប្រុស អាយុ ៦៨ឆ្នាំ មុខរបរកសិករ មានទីលំនៅស្នាក់ នៅជាមួយជនរងគ្រោះ (ត្រូវជាឪពុក បង្កើតជនរងគ្រោះ)។

វត្ថុតាងចាប់យក ដំបងដែកបួនជ្រុង ប្រហោង ក្នុងរាងជាលេខ៧ប្រវែង១.១០ គុណ២.៥សង់ទីម៉ែត្រ មាន ប្រឡាក់ឈាម , ដំបងឈើសំប៉ែតចុងស្រួច ប្រវែង១ម៉ែត្រ ទំហំ២គុណ៦សង់ទីម៉ែត្រ, អាវដៃវែង ក្រណាត់ពណ៌ផ្ទៃមេឃ និង ខោខ្លីប្រភេទ កីឡា ពណ៌ទឹកដោះគោ មាន ឆ្នូត ចំហៀង ៣ឆ្នូត ពណ៌ខៀវរបស់ជន សង្ស័យស្លៀក ធ្វើសកម្មភាព។

ស្ថានភាពសពជនរងគ្រោះ សភាព សាកសព ដេកផ្កាប់មុខ ក្បាលបែរទៅទិស ខាងត្បូង ក្បែរអង្រឹងក្រោមផ្ទះ, មានស្នាម របួសលើថ្ងាសចំហៀងខាងស្តាំ ៦កន្លែង ផុង បែកលលាដ៏ក្បាល បាក់ក្ដោងច្រមុះ ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីវេលា ម៉ោង៦ល្ងាចថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០១៩ ជនសង្ស័យ ឈ្មោះ ផង់ ជាង បានទៅហូប ការគេ ជាមួយចៅស្រី អាយុ៤ឆ្នាំ នៅក្នុង ភូមិ ដោយផឹកស្រាបៀរអស់ ២កំប៉ុង រហូត ដល់ម៉ោង៨និង១០នាទីយប់ ទើបត្រឡប់ មកផ្ទះវិញដោះតែខោ មិនបានដោះអាវទេ គឺអាវដៃវែងពណ៌ផ្ទៃ មេឃ ស្លៀកខោជើងខ្លី ចូលដេកក្នុងបន្ទប់ក្រោមផ្ទះ។

ពេលកំពុងដេកនៅវេលាម៉ោង​ប្រហែល ២រំលងអាធ្រាត្រ ស្រាប់តែជនរងគ្រោះជា កូនឈ្មោះ ផង់ បានត្រឡប់មកពីហូបការ គេក្នុងភូមិស្រែកឡូឡាជេរឪពុក រួចឪពុក​បានតបវិញថា ឡូឡាអីថ្មើរនឹងហើយមិន​ចូលដេកទៅ ។ ស្រាប់តែជនរងគ្រោះស្ទុះ​យកដំបងឈើជ្រុងវាយជនសង្ស័យតែគេចផុត រួចនៅបន្តជេរជនសង្ស័យដដែល ឆ្លៀតពេលជនរងគ្រោះ ដើរទៅដេកលើ អង្រឹងក្រោមផ្ទះ ជនសង្ស័យក៏ចូលក្នុងបន្ទប់ទាញយកដែកជ្រុង ជន្ទល់ទ្វារ ស្ទុះទៅវាយជនរងគ្រោះរហូតដល់ស្លាប់ រួចបោះដែក​ចោលខាងលិចផ្ទះហើយចូលសម្រាក ទល់ភ្លឺ ។

ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ច បានបើកការស៊ើបអង្កេត ស្រាវជ្រាវ កំណត់មុខសញ្ញាឈានដល់ការឃាត់ ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាម នីតិវិធី៕ ហេង នរិន្ទ្រ


ចែករំលែក៖