ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

ករណីពុលចំណីអាហារនៅអនុវិទ្យាល័យទន្លេបិទ កើនឡើង៣២ ស្រី៨នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីពុលចំណីអាហារនៅឯអនុវិទ្យាល័យទន្លេបិទ បានកើន ដល់៣២នាក់ហើយ ក្នុងនោះមានស្រី៨នាក់ ។ ហេតុការណ៍ពុលនេះ បានកើតឡើងនៅពេលវេលា ម៉ោងជិត១១ ថ្ងៃសុក្រទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅសាលាអនុវិទ្យាល័យទន្លេបិទ ភូមិ ឃុំទន្លេបិត ស្រុក ខេត្តត្បូងឃ្មុំ ។

គួររំឭកថា នៅមុនពេលពុលគឺពួកគេបានទិញចំណីអាហារ លក់នៅក្នុងសាលារួមមាន បាយ កាហ្វេ ទឹកសាម៉ូរ៉ៃ ជាដើម ហើយក្រោយពេលញាំហើយមួយសន្ទុះ ក៏មានអារមមណ៍ វិលៗនឹងអស់កំឡាំង មានអ្នកខ្លះ ដួលអ្នកខ្លះក្អូត នឹងអ្នកខ្លះទន់ដៃទន់ជើង ។ បន្ទាប់ពីកើតមានអាការប្លែកទន់ដៃជើងគ្រប់ៗគ្នា លោកគ្រូ អ្នកគ្រូនឹងម្ដាយឪពុក ដែលនៅផ្ទះចជិតនោះបានប្រញ៉ាប់ប្រញាល់បញ្ជូនមកកាន់មណ្ឌលសុខភាពទន្លេបិទ រួមទាំងក្រុមគ្រូពេទ្យបានចេញរថយន្តសង្គ្រោះបន្ទាន់ ជាច្រើនគ្រឿងដឹកមកសង្រ្គោះ នៅឯមន្ទីរពេទ្យខេត្តកំពង់ចាមផងដែរ។

រហូតមកទល់ពេលនេះនៅមិនទាន់ការអះអាងណាមួយបញ្ជាក់ឲ្យដឹងពីករណីពុលនេះនៅឡើយទេ ខណៈអាជ្ញាធរមានលោកអភិបាលស្រុក លោក កេន ប៉ុណ្ណា និងក្រុមគ្រូពេទ្យកំពុងតែជួយសង្គ្រោះក្មេងៗទាំងនោះ ៕ វណ្ណៈ


ចែករំលែក៖