ព័ត៌មានទាន់ហេតុការណ៍៖

ករណី​ប្លន់​សម្លាប់​ស្ដ្រី​ចំណាស់​យក​មាស​១០​តម្លឹង​សង្ស័យ​ជា​កូនស្រី​-​ ប្រុស​ផ្សំ​គំនិត​ជាមួយ​សង្សារ​

ករណី​ប្លន់​សម្លាប់​ស្ដ្រី​ចំណាស់​យក​មាស​ជិត​៣​តម្លឹង​សង្ស័យ​ជា​កូនស្រី​ប្រុស​ផ្សំ​គំនិត​ជាមួយ​សង្សារ​
​ខេត្ដកោះកុង​ ៖​ តាម​សេចក្ដី​រាយ​ ការណ៍​ពី​ខេត្ដកោះកុង​បានឱ្យ​ដឹង​ថា​ សមត្ថ​ កិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដ​កោះ​ កុង​បាន​ឃាត់ខ្លួន​មនុស្ស​៤​នាក់​សង្ស័យ​ ជាប់​ពាក់ព័ន្ធ​សម្លាប់​ស្ដ្រី​វ័យ​ចំណាស់​ប្លន់​យក​មាស​ជិត​៣​តម្លឹង​ ។​ ក្នុង​នោះ​ជន​ សង្ស័យ​២​នាក់​ប្រុស​-​ស្រី​ជា​កូនបង្កើត​ របស់​ស្ដ្រី​រង​គ្រោះ​និង​បុរស​ម្នាក់​ទៀត​ជា​សង្សារ​របស់​កូនស្រី​ ព្រមទាំង​ស្ដ្រី​ម្នាក់​ រស់នៅ​ក្បែរ​ផ្ទះ​កើតហេតុ​ ។​
​លោក​ សំ​ ឃិ​ត​វៀន​ ស្នងការ​នគរ​ បាល​ខេត្ដកោះកុង​បាន​ប្រាប់​នគរវត្ដ​ឱ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​២៩​ ខែ​ ឧសភា​ ឆ្នាំ​២០១៥​ថា​ ជនសង្ស័យ​៤​នាក់​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ដោយសារ​ ជាប់​ព័ន្ធ​នឹង​ការ​សម្លាប់​ស្ដ្រី​រង​គ្រោះ​មួយ​រយ​ភាគរយ​ប្លន់​យក​ទ្រព្យសម្បត្ដិ​ ។​
​លោកស្នងការ​បានឱ្យ​ដឹង​ទៀត​ថា​ ជន​ សង្ស័យ​២​នាក់​ប្រុស​-​ស្រី​ជា​កូនបង្កើត​ ស្ដ្រី​រង​គ្រោះ​និង​ប្រុស​ម្នាក់​ទៀត​ជា​សង្សារ​ កូនស្រី​ស្ដ្រី​រង​គ្រោះ​និង​ស្ដ្រី​រស់នៅ​ក្បែរ​ផ្ទះ​កើតហេតុ​ម្នាក់​ផង​ ។​ ហេតុ​ដែល​សមត្ថ​ កិច្ច​សន្និដ្ឋាន​ថា​ ការ​ស្លាប់​របស់​ស្ដ្រី​រង​ គ្រោះ​ពាក់ព័ន្ធ​នឹង​កូនប្រុស​-​ស្រី​បង្កើត​ របស់​ខ្លួន​នេះ​ ព្រោះ​នៅ​ពេល​ដឹក​សាក​ សព​មាន​វត្ថុ​តាង​គ្រឿងអលង្ការ​ជា​ច្រើន​ នៅ​នឹង​ខ្លួន​កូនស្រី​ហើយ​ខ្សែ​ក​របស់​ស្ដ្រី​រង​គ្រោះ​នៅ​នឹង​កូនប្រុស​ ។​
​លោកស្នងការ​បាន​បញ្ជាក់​ថា​ ស្ដ្រី​ ដែល​រស់នៅ​ជិត​ផ្ទះ​ស្ដ្រី​រង​គ្រោះ​អាច​ជាប់​ ពាក់ព័ន្ធ​នឹង​បទ​ផ្សំ​គំនិត​ ព្រោះ​តាម​ការ​ ស៊ើបអង្កេត​ស្ដ្រី​រូប​នេះ​បានដឹង​រឿងហេតុ​ កើតឡើង​ រីឯ​បុរស​ម្នាក់​ទៀត​ដែល​គេ​ដឹង​ ថា​ ជា​សង្សារ​នឹង​កូនស្រី​ស្ដ្រី​រង​គ្រោះ​ក៏​ ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​ស្ដ្រី​រង​គ្រោះ​ប្លន់​ យក​គ្រឿងអលង្ការ​នេះ​ដែរ​ ។​
​លោកស្នងការ​បាន​បន្ថែម​ថា​ នៅ​ពេល​ នេះ​លោក​មិន​ទាន់​អាច​ប្រាប់​អត្ដសញ្ញាណ​ ជនសង្ស័យ​ទាំង​៤​នាក់​នោះ​បាន​ទេ​ តែ​ផ្អែក​ តាម​ភស្ដុ​តាង​ពួក​គេ​មួយ​រយ​ភាគរយ​ ជា​អ្នក​សម្លាប់​ស្ដ្រី​រង​គ្រោះ​ ហើយ​សមត្ថ​ កិច្ច​កំពុង​សាកសួរ​ “​នៅ​ថ្ងៃស្អែក​នឹង​ បង្ហាញ​អត្ដសញ្ញាណ​ជនសង្ស័យ​ហើយ​ក៏​អាច​ធ្វើ​សន្និសីទកាសែត​ផង​”​ នោះ​នឹង​ បានដឹង​ហើយ​ ។​
​គួរ​រំលឹក​ថា​ កាលពី​វេលា​ម៉ោង​១២​ ថ្ងៃត្រង់​ថ្ងៃ​ទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៥​ នៅ​ចំណុច​ផ្ទះ​ស្ដ្រី​រង​គ្រោះ​ ស្ថិត​ក្នុងភូមិ​៤​ ក្រុង​ខេមរភូមិន្ទ​ ខេត្ដកោះកុង​ ស្ដ្រី​វ័យ​ ចំណាស់​ម្នាក់​ត្រូវ​បាន​ឃាតក​សម្លាប់​ យ៉ាង​ព្រៃផ្សៃ​ ។​ ការ​ស្លាប់​របស់​ស្ដ្រី​រង​ គ្រោះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ មាន​ក្រុម​ ចោរ​ចូល​ប្លន់​ដោយ​ប្រើ​ពូថៅ​ជា​អាវុធ​ កាប់​ឱ្យ​ស្លាប់​រួច​ប្រមូល​យក​គ្រឿងអលង្ការ​ ប្រមាណ​ជិត​៣​តម្លឹង​ ។​ ស្ដ្រី​រង​គ្រោះ​ ដែល​ត្រូវ​បាន​គេ​សម្លាប់​ឈ្មោះ​ ម៉េ​ង​ សែ​ រស់នៅ​កន្លែង​កើតហេតុ​ ហើយ​តាម​ព័​ត៌​ មាន​ក្រោយ​កើតហេតុ​ត្រូវ​បាន​គេ​ដឹង​ថា​ ក្រោយ​ដែល​ស្ដ្រី​រង​គ្រោះ​ស្លាប់​គ្រឿង​ អលង្ការ​ប្រមាណ​ជិត​៣​តម្លឹង​និង​ប្រាក់​ មួយ​ចំនួន​ផង​ត្រូវ​បាន​ជន​ដៃដល់​ប្រមូល​យក​ ។

បើ​តាម​មន្ដ្រី​នគរបាល​បង្ហើប​ឱ្យ​ដឹង​ថា​ កូនប្រុស​ស្រី​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់​ខ្លួន​ក្នុងស្រុក​តា​តៃ​ ខណៈ​ដង្ហែ​សព​ម្ដាយ​ យក​ទៅ​បូជា​នៅ​ក្នុង​ខេត្ដកំពត​ ។​ ចំណែកពូថៅ​ដែល​ធ្វើ​ជា​អាវុធ​សម្លាប់​ម្ដាយ​ ពួកគេ​បាន​យក​ទៅ​បោះចោល​នៅ​ក្នុង​ទឹក​សមុទ្របន្ទាប់​កាប់​ម្ដាយ​ឱ្យ​ស្លាប់​ ៕ ​លី​ហ៊ា​ង​

kong_1

kong2

koh-kong-(3)

koh-kong

koh-kong-(1)

koh-kong-(2)