ព័ត៌មានទាន់ហេតុការណ៍៖

កាក​សំណល់​ទូរទស្សន៍​ចាស់ៗ​បង្ក​ប៉ះពាល់​បរិស្ថាន​ត្រូវ​បាន​ឈ្មួញ​នាំ​ពី​ប្រទេស​ថៃ​ចូល​តាម​ច្រក​តំបន់​ម៉ា​ឡៃ​

​ខេត្តបន្ទាយមានជ័យ​៖​ ទូរទស្សន៍​ចាស់ៗ​ ដែល​មាន​ផ្ទុក​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ ជា​កាក​សំណល់​គេ​ចោល​នៅ​ប្រទេស​ថៃ​ ត្រូវ​គេ​មើលឃើញ​ថា​ ឈ្មួញ​បាន​នាំ​ពី​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា​ តាម​ច្រក​តំបន់​ម៉ា​ឡៃ​ ស្រុក​ម៉ា​ឡៃ​ ខេត្តបន្ទាយមានជ័យ​ យ៉ាង​គគ្រឹកគគ្រេង​ ។​

​សកម្មភាព​នាំ​ឱ្យ​មានការ​នាំ​ចូល​ទូរទស្សន៍​ចាស់ៗ​ដែល​មាន​ផ្ទុក​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ត្រូវ​គេ​និយាយ​ថា​ ឈ្មួញ​ធ្វើ​ឡើង​បំពាន​នឹង​ច្បាប់​ហាមឃាត់​របស់​ក្រសួងបរិស្ថាន​ ។​ ការ​នាំ​ចូល​កាក​សំណល់​ទូរទស្សន៍​ចាស់ៗ​បែប​នេះ​ ត្រូវ​បាន​មន្ត្រី​ជំនាញ​បរិស្ថាន​លើក​ឡើង​ថា​ ធ្វើ​ឱ្យ​បង្ក​ផល​ប៉ះពាល់​បរិស្ថាន​ធ្ងន់​ ហើយ​ឈាន​ដល់​បង្ក​ គ្រោះថ្នាក់​ដល់​អាយុជីវិត​មនុស្ស​ និង​សត្វ​ ។​

​នៅ​ពេល​ដែល​គេ​ចោល​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ទូរទស្សន៍ៗ​ចាស់​នោះ​នៅ​ក្នុង​លំហ​ គ្មាន​ លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​នោះ​ សកម្មភាព​នៃ​ការ​នាំ​ចូល​ទូរទស្សន៍​ចាស់ៗ​ ដែល​ជា​កាក​សំណល់​ពី​ណា​ក់​ឈ្មួញ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ ប្រាប់​ឱ្យ​ដឹង​ថា​ គេ​ធ្វើ​ឡើង​ស្ទើរ​រៀងរាល់ថ្ងៃ​ ទូរទស្សន៍​ចាស់ៗ​ទាំងនោះ​ ត្រូវ​គេ​ដឹក​ជញ្ជូន​អូស​តាមរ​ទះ​របស់​កម្មករ​ឆ្លងកាត់​ច្រក​តំបន់​ម៉ា​ឡៃ​ ហើយ​យក​មក​ស្តុក​ទុក​នៅ​ស្រុក​ ម៉ា​ឡៃ​ បន្ទាប់​មក​ត្រូវ​បាន​ឈ្មួញ​ដឹក​តាម​រថយន្ត​កាម​រី​ និង​រថយន្ត​ឡង់​គ្រី​ស័​រ​ចាស់​១​គ្រឿង​យក​ទៅ​បោះ​លក់​នៅ​ខេត្តបន្ទាយមានជ័យ​។​ការ​បណ្តែតបណ្តោយ​ឱ្យ​មានការ​នាំ​ចូល​កាក​សំណល់​បង្ក​ផល​ប៉ះពាល់​បរិស្ថាន​គ្មាន​ការ​ទប់ស្កាត់​និង​បង្ក្រាប​ហើយ​ឈ្មួញ​ធ្វើ​ឡើង​យ៉ាង​លូន​បែប​នេះ​ ត្រូវ​គេ​ដាក់​ការ​សង្ស័យ​ថា​ឈ្មួញ​ឃុបឃិត​គ្នា​ជាមួយ​គយ​ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​ឈរជើង​នៅ​ច្រក​តំបន់​ម៉ា​ឡៃ​ឱ្យ​នាំ​ទូរទស្សន៍​ចាស់ៗ​ចូល​មក​ ។

​បើ​មិន​មានការ​ឃុបឃិត​គ្នា​នោះ​ទេ​ទូរទស្សន៍​ ចាស់ៗ​នោះ​មិន​អាច​ឆ្លង​ដែន​ចូល​ប្រទេស​កម្ពុជា​បាន​នោះ​ឡើយ​។​សកម្មភាព​នៃ​ការ​នាំ​ចូ​ទូរទស្សន៍​ចាស់ៗ​តាម​ច្រក​តំបន់​ម៉ា​ឡៃ​ឈ្មូ​ញ​ធ្វើ​ជា​ចំហរ​មិន​ខ្លាចញញើត​អ្វី​នោះ​ឡើយ​សកម្មភាព​នោះ​ឈ្មួញ​ធ្វើ​ឡើងជា​យូ​ឆ្នាំ​មក​ហើយ​។​ ឈ្មួញ​ដែល​រកស៊ី​ទូរទស្សន៍​ចាស់ៗ​នោះ​ត្រូវ​គេ​ប្រាប់​ ឱ្យ​ដឹង​ថា​មានឈ្មោះ​ញ៉ា​ញ់​ ឈ្មួញ​រូប​នេះ​យក​មក​ស្តុក​ទុក​នៅ​ភូមិ​កណ្តាល​ ឃុំ​ម៉ា​ឡៃ​ ហើយ​យក​ទៅ​បោះ​ឱ្យ​ឈ្មូ​ញ​ធំ​នៅ​ក្រុង​សិរី​សោភ័ណ​មានឈ្មោះ​ម៉ា​ន់​ នៅ​ចំណុច​ផ្លូវ​លេខ​១​ និង​ឈ្មួញ​ឈ្មោះ​ យ៉េ​ង​ នៅ​ចំណុច​ក្បែរ​ផ្សារ​ម៉ា​ឡៃ​ ជាប់​ផ្លូវជាតិ​លេខ​៥៩B​និង​ឈ្មួញ​ឈ្មោះ​ សាន​ នៅ​ចំណុច​ភូមិ​ដូង​ ឃុំ​ម៉ា​ឡៃ​ ហើយ​ឈ្មួញ​ឈ្មោះ​សាន​នេះ​ក៏​បាន​បើក​សិប្បកម្ម​កិនបំបែក​សំបក​ទូរទ្សន៍​ចាស់ៗ​យក​ជ័រ​ ទៅ​លក់​នៅ​លើ​ទីផ្សារ​ទៀត​ផង​។​ ការ​បើក​សិប្បកម្ម​កិនបំបែក​សំបក​ទូរទស្សន៍​ចាស់ៗ​របស់​ឈ្មួញ​ឈ្មោះ​សាន​ត្រូ​គេ​ស​ង្ស័​ថា​ធ្វើ​ឡើង​ខុសច្បាប់​។​សកម្មភាព​នៃ​ការ​ឱ្យ​នាំ​ចូល​កាក​សំណល់​ទូរទស្សន៍​ចាស់ៗ​ដែល​គេ​ចាត់​ទុក​ថា​បង្ក​ប៉ះពាល់​បរិស្ថាន​នោះ​ដែរ​ ត្រូវ​បាន​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​លើក​ឡើង​សំដែង​ពី​ការ​ព្រួយ​បារ​ម្ម​។​

​ជុំវិញ​បញ្ហា​នេះ​ អ្នក​យក​ព័ត៌មាន​យើង​បាន​ទំនាក់ទំនង​ទៅ​លោក​ ចាប​ សាវ៉ា​ត​ ប្រធាន​ការិយាល័យ​គយ​និង​រដ្ឋាករ​ប្រចាំ​ច្រក​តំបន់​ម៉ា​ឡៃ​ឱ្យ​ជួយ​បំភ្លឺ​ពី​បញ្ហា​នេះ​ ទូរស័ព្ទ​លោក​មិន​អាច​ទាក់ទង​បាន​នោះ​ទេ​ ដោយ​ដាក់​ប្រព័ន្ធ​ជាប់រវល់​។​

​ចំណែក​ លោក​ លី​ន​ សូ​សា​ណា​ ប្រធាន​ស្នាក់​ការ​កាំកុងត្រូល​ប្រចាំ​ច្រក​តំបន់​ម៉ា​ឡៃ​ បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ការ​នាំ​ចូល​ទូរទស្សន៍​ចាស់ៗ​នោះ​ខាង​លោក​មិនសូវ​បា​ដឹង​នោះ​ទេ​លោក​សូម​បង្វែ​ទៅ​សាកសួរ​ខាង​គយ​ ទើប​ដឹង​ច្បាស់​ជាង​ពីព្រោះ​ខាង​កាំកុងត្រូល​ត្រួតពិនិត្យ​ផ្នែក​ទំនិញ​ ផលិត​ ផល​ម្ហូបអាហារ​តែ​ប៉ុណ្ណោះ​។​

​ពាក់ព័ន្ធ​និង​បញ្ហា​នាំ​ចូល​ទូរទស្សន៍​ចាស់ៗ​បែប​នេះ​ លោក​ យឹ​ម​ លី​ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបន្ទាយមានជ័យ​ប្រាប់​ឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​ ខែសីហា​ នេះ​ថា​ទូរទស្សន៍​ចាស់ៗ​ដែល​នាំ​ចូល​មក​នោះ​ គឺជា​សំណល់​ប្រកបដោយ​គ្រោះថ្នាក់​បើ​យក​មក​កែ​ច្នៃ​ និង​ដុត​ចោល​វា​ប៉ះពាល់​លំហ​បរិយាកាស​ បើសិន​ចោល​លើ​ដី​ធ្វើ​ឱ្យ​ខូចគុណភាព​ដី​និង​ចោល​ចូល​ក្នុង​ទឹក​ក៏​ធ្វើ​ឱ្យ​ប៉ះពាល់​ទឹក​នោះ​ផង​ដែរ​។​លោក​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា​បញ្ហា​កាក​សំណល់​គ្រឿង​អេ​ឡិច​ត្រូ​និ​ច​ទូរទស្សន៍​ចាស់ៗ​នេះ​ក្រសួងបរិស្ថាន​កំពុង​តែ​មានការ​រឹត​បណ្តឹង​ខ្លាំង​ណាស់​៕​សំ​ វិច្ឆិកា​
​ ​
chika (2)

chika (1)

chika (2)

chika (1)