ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

កាតារ ប្រកាស ដកខ្លួនចេញពី OPEC ក្រោយ៥៧ឆ្នាំរួមរស់ជាមួយគ្នា

ចែករំលែក៖

រដ្ឋមន្ត្រីថាមពលកាតារបានប្រកាសថា ប្រទេសនេះ បានសម្រេចដកខ្លួនចេញពី OPEC ជាផ្លូវការនៅថ្ងៃទី១ខែមករាឆ្នាំ២០១៩។ ការដកខ្លួននោះត្រូវបានអីរ៉ង បញ្ចាក់ថា ដោយសារតែ ការរងសម្ពាធ និងផលវិបាក់យ៉ាងខ្លាំង ពីប្រទេស ផលិតប្រេងសំខាន់ គឺ រុស្ស៊ី និង អារ៉ាប៊ី សាអូឌីត ។

កាតារជាប្រទេសតូច ប៉ុន្តែសម្បូរទៅដោយធនធានធម្មជាតិ ឧស្ម័នហ្គាស កាលពីថ្ងៃទី៣ ខែធ្នូ បានប្រកាសថា នឹងដកខ្លួនចេញពី OPEC នៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៩ ក្រោយរយៈពេលរួមរស់ជាមួយ OPEC អស់រយៈពេល ជិត៦០ឆ្នាំកន្លងមក ។ សកម្មភាពរបស់កាតារ ធ្វើឲ្យ OPEC បាត់បង់ សមាជិកចាស់ដ៏សំខាន់ ក្នុងពេល ដែលស្ថានភាព តម្លៃប្រេង ពិភពលោកប្រែប្រួល ។

សារព័ត៌មាន CNN បានដកស្រង់ការប្រកាសរបស់រដ្ឋមន្ត្រីទទួលបន្ទុកថាមពល ប្រេងកាតារ លោក Saad Sherida Al Kaabi បានប្រកាសនៅក្នុងបណ្តាញសង្គម Twitterថា «ការសម្រេច ដកខ្លួនចេញពីអង្គការ OPEC គឺជាការចង់បានរបស់ប្រទេសកាតារ ដើម្បីផ្តោតទៅលើការផលិតឧស្ម័ន ហ្គាសវិញម្តង ដែលជាប្រភពធនធានសម្បូរបែបនៅក្នុងប្រទេសនេះ» ។

កាតាររងទណ្ឌកម្មដឹកជញ្ជូន និងសេដ្ឋកិច្ចពីបណ្តាប្រទេសជិតខាង នៅក្នុងសម្ព័ន្ធអារ៉ាប់ ក្នុងនោះមានប្រទេស សាអ៊ូឌីអារ៉ាប៊ី និងអារ៉ាបរួម ក្នុងរយៈពេល១៨ខែក្រោយមក ។ ឆ្លើយតបនឹងការដឹក់ទណ្ឌកម្មនោះ កាតារ បានបង្កើនការផលិតឧស្ម័ន ហ្គាស ដែលជាប្រភពធនធាន គ្រឹះនៃសេដ្ឋកិច្ចជាតិ ។

OPEC មិនមានតួនាទីនៅលើទីផ្សារឧស្ម័ន ហ្គាស ពិភពលោក ហើយកាតារ ក៏មិនបានលើកឡើងពាក់ព័ន្ធនឹងវិវាទជាមួយបណ្តាប្រទេសក្នុងតំបន់នោះដែរ ។ គម្រោងដកខ្លួនចេញពី OPEC គឺដើម្បីពង្រឹង ឥទ្ធិពលរបស់ខ្លួន ក្នុងវិស័យឧស្ម័ន ហ្គាស លើពិភពលោក ។ ការនាំចេញឧស្ម័ន ហ្គាសរបស់កាតារ ស្មើនឹង៣០ភាគរយ នៃឧស្ម័ន ប្រើប្រាស់នៅលើពិភពលោក ។

កាតារ មិនមែនជាប្រទេសផលិតប្រេងសំខាន់នៅក្នុងអង្គារ OPEC នោះឡើយ ប្រសិនបើប្រៀបធៀបនឹងប្រទេសផលិតប្រេងសំខាន់ៗ ដូចជាអារ៉ាប៊ីសាអ៊ូឌីត ឬអ៊ីរ៉ាក់ កាតារបូមប្រេងបានប្រមាណ៦សែនធុងក្នុងមួយថ្ងៃប៉ុណ្ណោះ ចំណែកប្រទេសទាំងពីរខាងលើមានរហូតដល់២៧លានធុង ។

ការដកខ្លួនរបស់កាតារចំពេលដែលសមាជិក OPEC ពិភាក្សាស្តីពីការកាត់បន្ថយផលិតប្រេង ដើម្បីជួយឲ្យតម្លៃប្រេងក្នុងពិភលោកឡើងថ្លៃ ។ ការដកខ្លួនរបស់កាតារ មិនប៉ះពាល់ដល់ OPEC នោះឡើយ ដោយកាតារ ជាប្រទេសផលិតប្រេងតិចបំផុតក្នុងចំណោមប្រទេសផលិតប្រេងជាសមាជិកទាំងអស់ ។

កាតារជាប្រទេសតំបន់មជ្ឈិមបូព៌ាដំបូងគេបង្អស់ ដែលបានដកខ្លួនចេញពី OPEC ចាប់តាំងអង្គការមួយនេះបង្កើតឡើងនៅក្នុងឆ្នាំ១៩៦០ ។ ប្រទេសជាសមាជិក OPEC ចំនួន១៥បានផ្គត់ផ្គង់ប្រេងឆៅ រហូតដល់៤៤ភាគរយនៅលើពិភពលោក ។ គោលដៅនៃប្រទេសជាសមាជិកក្នុងការកាត់បន្ថយប្រេង គឺដើម្បីធ្វើឲ្យតម្លៃមានស្ថេរភាព ៕ ម៉ែវ សាធី


ចែករំលែក៖