ព័ត៌មានទាន់ហេតុការណ៍៖
" alt="" width="1024" height="100" />" alt="" width="1045" height="100" />

កាន់តែប្លែកខ្លាំង យូរី ចេញបទញាក់កន្ត្រាក់អារម្មណ៍ ស្វាបាប៊ូ

ចែករំលែក៖

ភ្នំពេញ៖ ត្រៀមចេញប្រយុទ្ធរដូវកាលកើបលុយ តារាចម្រៀងតូចច្រឡឹកគួរឲ្យខ្នាញ់កញ្ញា យូរី បានបញ្ចេញបទញាក់កន្ត្រាក់អារម្មណ៍ថ្មីបន្ថែមទៀត ជាមួយនឹងការសម្តែង និងក្បាច់រាំថ្មីប្លែក ពិសេសឈុតរាំជាមួយស្វាបាប៊ូ ។

យូរី បានព្រលែងបទ Crazy កាលពីខែមុនេះដើម្បីកម្តៅសាច់ដុំវាយលុកទីផ្សារ និងត្រៀមរាំកម្សាន្តនៅរដូវក្តៅនេះផងដែរ ។ ក្បាច់រាំថ្មី ស្ទីលតុបតែងខ្លួនប្លែក ចង្វាក់ញាក់កន្ត្រាក់អារម្មណ៍ក្នុងការថតបទចម្រៀងថ្មី ស្វារាំបាប៊ូ អាចនឹងធ្វើឲ្យបទចម្រៀងមួយនេះផ្ទុះកក្រើកមិនចាញ៉បទញាក់កន្ត្រាក់អារម្មណ៍មុនៗទេ ។

តារាស្រីរូបនេះនិយាយថា បញ្ចេញបទញាក់ថ្មីបន្តបន្ទាប់គឺតបតាមការចង់បានរបស់អ្នកគាំទ្រ ពិសេសត្រៀមសម្រាប់បញ្ចេញឲ្យអស់ដៃក្នុងរដូវរំហើយ និងរដូវក្តៅខាងមុខ ។ នាងថាបទ ស្វារាំបាប៊ូ បានបញ្ចេញស្ទីលរាំពិសេសឈុតនៅក្នុងព្រៃ ទាំងការតុបតែងខ្លួន ជាមួយនឹងការពាក់ឈុតស្វាបាប៊ូ ដែលកាន់តែធ្វើឲ្យបទនេះទទួលបានការចាប់អារម្មណ៍ ។ នាងថាមិនចង់ឲ្យទស្សនិកជនធុញទ្រាន់ នឹងក្បាច់រាំងស្ទីលដដែល គឺត្រូវរកអ្វីដែលថ្មីៗជានិច្ច ។ ក្រៅពីបទញាក់កន្ត្រាក់អារម្មណ៍ថ្មីៗនេះ នាងក៏ត្រៀមចេញបទចម្រៀងមនោសញ្ចេតនាស៊ីជម្រៅមួយចំនួនបន្ថែមទៀតក្នុងពេលដ៏ខ្លីខាងមុខ ។

ទើបនឹងបញ្ចេញបទចម្រៀងមិនបាន២ថ្ងៃផង ចំនួនអ្នកគាំទ្រចូលទស្សនាបទនាងមានរាប់សែនដង ដែលនាងថាជាកម្លាំងចិត្តសម្រាប់នាងក្រុមរាំ និងក្រុមការងារបន្តរកអ្វីដែលថ្មីប្លែកសម្រាប់បម្រើការកម្សាន្តរបស់ទស្សនិកជន ។

គួរបញ្ជាក់ដែរថា កន្លងមកបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍ជាច្រើនរបស់ យូរី បានផ្ទុះការគាំទ្រខ្លាំងមិននឹកស្មានដល់ដូចជាបទ ចាក់ទឹកដូង និងបទ រាំស្កុប ជាដើម ។ មិនឲ្យស្ងាត់បទចាស់ទាន់តារាចម្រៀងប្រចាំផលិតកម្មសាន់ដេរូបនេះបានបញ្ជាក់ថា បទថ្មីរបស់នាងកាន់តែប្លែកហើយ ក៏សម្រិតសម្រាំងក្បាច់រាំជាពិសេសដើម្បីប្រាកដថា មិនធ្វើឲ្យអ្នកគាំទ្រនាងខកចិត្តនោះទេ ៕ វឌ្ឍនា


ចែករំលែក៖