ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តកាមរីបាឡែនបុកក្បាលនាគពុះចែកទ្រូងផ្លូវរងការខូចខាត

ភ្នំពេញ៖ រថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ បើកបរក្នុងល្បឿនលឿន មិនបានប្រយ័ត្ន ក៏រេចង្កូតជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់អស់មួយកង់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង០៣ និង១៥នាទីទៀបភ្លឺ ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨តាមបណ្តោយផ្លូវសហព័ន្ធរុស្សីនៅចំណុចក្តាន់ពីស្ថិតនៅក្នុងស្រះចក ខណ្ឌដូនពេញ ។

តាមប្រភពព័ត៌មានពីសាក្សីដែលឃើញហេតុការណ៍បានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ពាក់ស្លាកលេខ ភ្នំពេញ2U-5911 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវសហព័ន្ធរុស្សីក្នុងទិសដៅពីកើតទៅលិច ខណៈបើកមកដល់ចំណុចកើតហេតុរថយន្តបង្កដោយបើកក្នុងល្បឿនយ៉ាងលឿនដូចហោះសង្ស័យអ្នកបើករថយន្តគាត់ងងុយដេកងោកមួយភាំងក៏រេចង្កូតជ្រុលទៅបុកក្បាលនាកពុះចែកទ្រូងផ្លូវចំពីមុខពេញទំហឹងបណ្តាលឲ្យដួលបាក់អស់មួយកង់ ចំណែកឯរថយន្តបង្កវិញ ខូចខាតដាច់កាឡេកង់ខាងឆ្វេងទៅមុខលែងរួច សំណាងល្អមិនបង្កគ្រោះថ្នាក់ទៅដល់អ្នកដទៃ គ្រាន់តែខូចខាតព្រទ្យសម្បត្តិរដ្ឋ និងខូចខាតរថយន្តខ្លួនឯងតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ រថយន្តបង្កត្រូវបានសមត្ថកិច្ចវាសវែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយនៅពេលក្រោយ ៕ ចាន់ធឿន