ព័ត៌មានទាន់ហេតុការណ៍៖

កាមរ៉ា Gear 360 ថ្មីម៉ាក Samsung មានតម្លៃ $ 229

ក្រុមហ៊ុន Samsung ទើបតែបានបង្ហាញកាមរ៉ា 360 ដឺក្រេសំរាប់យួរដៃថ្មីរបស់ខ្លួន ដែលនឹងដាក់លក់ក្នុងតម្លៃ $ 229 ច្រើនជាង $ 100 ថោកជាងតម្លៃៃរបស់ Gear 360 ម៉ូដែលមុននេះ។ កាមរ៉ាថ្មីនេះ នឹងដាក់លក់លើអនឡាញនិងនៅតាមបណ្ដាហាងក្នុងថ្ងៃព្រហស្បតិ៍នេះ ហើយនឹងត្រូវបានដាក់លក់យ៉ាងទំលំទូលាយនូវកាមរ៉ាយួរដៃប្រើ wireless នេះនៅក្នុងវេបសាយ Samsung.com, BestBuy, និង Amazon ។

អ្នកទិញទូរសព្ទ័ស្មាតហ្វូន Galaxy S8 ឬ S8 Plus ទទួលបានជំរើសល្អប្រសើរជាងមុនដោយក្រុមហ៊ុន Samsung បាននិយាយថាប្រសិនបើអ្នកទិញទូរស័ព្ទថ្មីមួយក្នុងចំនោមទាំងពីរនេះ ទី 25 ខែឧសភា រហូតដល់ 19 ខែមិថុនា អាចទិញកាមរ៉ា Gear 360 ក្នុងតម្លៃតែ $49 បូកបន្ថែមទៅលើតម្លៃទិញទូរសព្ទ័។

ក្រុមហ៊ុន Samsung បានប្រកាសជាលើកដំបូងនូវកាមរ៉ា Gear 360 ថ្មីនេះដែលជាផ្នែកមួយនៃព្រឹត្តិការណ៍របស់ Galaxy S8 របស់ខ្លួនកាលពីខែមីនា ប៉ុន្តែមិនបានការកំណត់តម្លៃ និង កាលបរិច្ឆេឬការដឹកជញ្ជូន នាពេលនោះ។ ម៉ូដែលថ្មីនេះអាចថតវីដេអូ 4K បានពិតៗ និងក្នុងនេះគឺផ្គូរគ្នាជាមួយមួយប្រភេទស្មាតហ្វូនដែលរួមទាំងទូរស័ព្ទ iPhone ផងដែរ។

ក្នុងតម្លៃ $ 229 នេះគឺកាមរ៉ា Gear 360 ថោកជាង Ricoh Theta S ដែលលក់ក្នុងតម្លៃ $ 327 និង Nikon KeyMission 360 មានតម្លៃដល់ទៅ $ 400 ឯណោះ។ ទោះបីជាវាមានតម្លៃៃទាបមែន ក៏កាមរ៉ា Gear 360 នៅថ្លៃជាង កាមរ៉ា LG 360 ដែរ ព្រោះវាមានតម្លៃត្រឹមតែ $ 130 ប៉ុណ្ណោះ ដែលមានតែថតវីដេអូក្នុងកំរិត 2K ប៉ុន្តែចាប់យកសំឡេងជុំវិញបាន 5.1-channel ៕ ហេង លក្ខិណា